ព័ត៌មានអន្តរជាតិ ៖ មនុស្ស ៣ នាក់បានស្លាប់បាត់បង់ជីវិត ខណៈពេលដែល ២០ នាក់ផ្សេងទៀតបានរងរបួសជាទម្ងន់ ​បន្ទាប់ពីមានគ្រោះអគ្គីភ័យបានលេបត្របាក់អាគារពាណិជ្ជកម្មមួយកន្លែងស្ថិតនៅក្នុងខេត្ត Shaanxi ភាគពាយព្យ ប្រទេសចិន កាលពីវេលាព្រឹក ថ្ងៃសៅរ៍។

width=474

គួរបញ្ជាក់ផងដែរថា​  អគ្គីភ័យមួយនោះ បានកើតឡើងទៅលើសំណង់អាគារពាណិជ្ជកម្មពិភពលោក កំពស់ ១៤ ជាន់  នាវេលាម៉ោងប្រមាណជាង ៤ និង ៣០ នាទីទាបភ្លឺ  ដែលក្រោយមកបានផ្តាច់សង្ខារមនុស្សដល់ទៅ ៣ រូប ស្របពេលដែលមនុស្ស ២០ នាក់ផ្សេងៗទៀត បានរងរបួសជាទម្ងន់ ដោយសារការរលាកភ្លើង និងឆ្លក់ផ្សែងជាដើម។

ប្រភពដដែលនេះ បន្ថែមថាក្នុងចំណោមអ្នករងរបួសទាំងអស់ មានអាយុចាប់ពី ៧ឆ្នាំ ដល់ ៥១ឆ្នាំ ស្របពេលដែល   ពលរដ្ឋប្រមាណជាង ១,៧០០ ដែលមានទីលំនៅនៅក្បែរនោះ ត្រូវបានជម្លៀសចេញ ដើម្បីសុខសុវត្តិភាព ។  គួររំឭកផងដែរថា  បើនិយាយពីមូលហេតុពិតដែលបានបណ្តាលអោយកើតមានឡើងនូវគ្រោះអគ្គីភ័យមួយនេះ​    មិនទាន់បានដឹងច្បាស់នៅឡើយទេខណៈពេលដែល យុទ្ធការតាមដានស៊ើបអង្កេត  នៅតែបំពេញបេសកម្មរបស់ខ្លួននៅឡើយ ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ chinadaily