តែក្នុងរយះពេល៤វីនាទីប៉ុណ្ណោះ ម៉ូតូស៊េរីទំនើបប្រភេទអូតូម៉ាក Honda Lead របស់បងស្រី ង្វៀនឃ្វីញហ្វឿង (Nguyễn Quỳnh Phương) នៅទីក្រុងហាណូយ ប្រទេសវៀតណាម ត្រូវបានចោរកាលីបពីរនាក់ជិះម៉ូតូស៊េរីទំនើបម៉ាក Honda SH(តំលៃស៊េរីថ្មីនៃ SH ប្រហាក់ប្រហែលនឹង រថយន្តឆ្លាមនៅស្រុកខ្មែរ) ឈប់ម៉ូតូក្បែរ ហើយគ្នាវាម្នាក់បានចុះទៅកាច់សោរកម៉ូតូបងស្រី ហ្វឿងយកទៅបានដោយសុវត្ថិភាព ក្នុងពេលដែលគាត់ឈប់ចតម៉ូតូចោល ហើយដើរចូលហាងទំនិញតែមួយភ្លែតប៉ុណ្ណោះ។

សូមទស្សនាវីដេអូការកាច់សោរកម៉ូតូ មហារហ័សដូចផ្លេកបន្ទោរខាងក្រោមនេះទាំងអស់គ្នាណា !

ដោយ៖ សិលាប្រភព៖ VB