បង់ក្លាដេស្ស ៖ ដោយយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស CNN ដែលទើបតែបានចេញផ្សាយ អំឡុងថ្ងៃទី ៩ ឧសភា នេះបានបញ្ជាក់អោយដឹងថា មកទល់នឹងពេលនេះ ចំនួនអ្នកដែលបានស្លាប់បាត់បង់ជីវិត បានកើនដល់ ៨២៣ នាក់ហើយ បន្ទាប់ពីមានគ្រោះឧបទ្ទេវហតុ បាក់រលំអាគាររោងចក្រកំពស់ ៨ ជាន់ កាលពី ២សប្តាហ៍កន្លងទៅនេះ នាភាគកណ្តាលទីក្រុងដាកា ប្រទេសបង់ក្លាដេស្ស។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា មនុស្សជាង ២៤០០ នាក់ត្រូវបានជួយសង្គ្រោះ ខណៈពេលដែលប្រតិបត្តិការរុករកសាកសពនៅតែបន្តមាន ដោយប្រើនូវគ្រឿងចក្រធំៗ។

គួររំឭកផងដែរថា បុគ្គលិកស្ម័គ្រចិត្តពីររូប បានស្លាប់បាត់បង់ជីវិត ខណៈចេញប្រតិបត្តិការជួយសង្គ្រោះរបស់ខ្លួន។ យ៉ាងណាមិញ បើតាមប្រភពសារព័ត៌មានបរទេសភាគច្រើន បានលើកឡើងថា ឧបទ្វេវហេតុបាក់រលំអាគាររោងចក្រកំពស់ ៨ ជាន់ លើកនេះ វាគឺជាសោកនាដកម្មឧស្សាហកម្ម សម្លាប់មនុស្សអាក្រក់បំផុត នៅក្នុងទំព័រប្រវត្តិសាស្រ្ត បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីភាគខាងត្បូង៕
ដោយ ៖ រិទ្ធីប្រភព ៖ CNN