បណ្ដារូបថតពិតៗ បង្ហាញអំពីជីវភាពរស់នៅ ដ៏វេទនារបស់អ្នកក្រីក្រ ប្រាកដជានឹងធ្វើឱ្យមនុស្សជាច្រើន ហាក់មិនចង់ជឿលើភ្នែករបស់ខ្លួន។

/

សាស្ដ្រាចារ្យផ្នែកច្បាប់ម្នាក់ នៅ San Francisco ដែលជាស្ថាបនិកនៃអង្គការអន្ដរជាតិ ប្រឆាំងនឹងភាពក្រីក្រ បានសហការណ៍ជាមួយអ្នកយកព័ត៌មានមួយរូប ដែលធ្លាប់ទទួលបានពានរង្វាន់ Pulitzer ដើម្បីបង្កើតកម្ររូបថតដ៏គួរឱ្យភ្ញាក់ផ្អើល ស្ដីអំពីគ្រោះអត់ឃ្លាន នៅជុំវិញពិភពលោក។ កម្រងរូបថតនេះ នឹងត្រូវបានបោះពុម្ភក្នុងសៀវភៅ និយាយពីជីវិតអ្នកក្រ នៃពិភពលោក និងដើម្បីជួយឱ្យមានផ្លូវថ្មី សម្រាប់ដោះស្រាយបញ្ហាជីវិតរបស់ពួកគេ។

/

អ្នកយកព័ត៌មាន និងជាអ្នកថតរូបអាជីព Renee C.Byer គឺជាអ្នកដែលទទួលបានពានរង្វាន់ Pulitzer (ពានរង្វាន់ អ្នកថតរូបអាជីព) ស្ដីពីការតស៊ូជាមួយនឹងជម្ងឺមហារីករបស់ក្មេងប្រុសម្នាក់ និងម្ដាយរបស់គេ កាលពីឆ្នាំ ២០០៧។ Renee C.Byer ធ្វើដំណើរគ្រប់ទិសទី ដើម្បីថតយករូបភាពនៃបណ្ដាជនក្រីក្របំផុត ក្នុងភពផែនដី ដើម្បីយកមកធ្វើជាខ្លឹមសារសម្រាប់សៀវភៅមួយដែលមានឈ្មោះថា Living on a Dollar a Day (រស់នៅដោយចំណាយ ១ដុល្លារ ក្នុង ១ថ្ងៃ)។

/

Byer ថ្លែងនៅលើទំព័រ Mail Online ថា ៖ “សៀវភៅនេះ គឺត្រូវបានចាត់ទុក ដូចជាការអំពាវនាវ ឱ្យមានសកម្មភាពកាត់បន្ថយភាពក្រីក្របន្ថែមទៀត នៅលើពិភពលោក”។ នាង Renee C.Byer និយាយថា សៀវភៅនេះ គឺជា ចក្ខុវិស័យរបស់ Tom Nazario ដែលជាស្ថាបនិកនៃអង្គការមិនស្វែងរកប្រាក់ចំណេញ The Forgotten ហើយក៏ជាអគ្គនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់សាធារណៈ នៅសកលវិទ្យាល័យ San Francisco ។

/

Renee C.Byer បានដើរទេសចរណ៍ស្វែងយល់ នៅតាមបណ្ដាប្រទេសក្រីក្រ ដូចជា Ghana, Liberia និងតំបន់មួយចំនួនទៀត នៅជុំវិញពិភពលោក ដើម្បីស្វែងរករឿងរ៉ាវស្ដីអំពី មនុស្ស ចំនួន ១,៦ ពាន់លាននាក់ រស់នៅក្នុងស្ថានភាពអត់ឃ្លានបំផុត ក្នុងលោក។

/

/

សៀវភៅនេះ នឹងត្រូវបានបោះពុម្ភឡើងដោយស្ថាបន Quantuck Lane Press & The Mil Road Collaborative ដោយមានការឧទ្ទេសនាមរបស់សម្ដេចសង្ឃ ដាឡាយឡាម៉ា ផងដែរ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖  Daily Mail