ព័ត៌មានអន្តរជាតិ ៖ ជួបជាមួយនឹងបុរសចិត្តសឿងបំផុតលើលោក ហ៊ានយកជីវិតទៅលោតអន្ទាក់នឹងមាត់ទ្វារមច្ចុរាជ ខណៈពេលដែលដើរសួរនឹងខ្សែលើលំហអាកាស កំពស់ប្រមាណជាង ២០០ ហ្វឺត (៦០ ម៉ែត្រ) ដោយគ្មានឧបករណ៍ការពារអ្វីទាំងអស់។

គួរបញ្ជាក់ផងដែរថា បុរសម្នាក់នេះ មានឈ្មោះថា Nik Wallenda ត្រូវបានមនុស្សម្នាជាច្រើនស្ងើចសរសើរជាមួយនឹងការដើររបស់គាត់ ខណៈពេលដែលមនុស្សម្នាជាច្រើនទៀត ខ្លាចរអាមិនហ៊ានមើលការដើររបស់គាត់ ដែលចំណាយពេលប្រមាណជាង ១៥ នាទី ពី Bayfront Park ទៅ Marina Tower ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។
លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា បុរសចិត្តសឿងរូបនេះ ធ្លាក់បំបែកឯកទគ្គកម្មពិភពលោក ៦ ដង រួចមកហើយ កាលពីពេលកន្លងទៅ ដែលមានពេលមួយនោះ គាត់បានដើរសួរនឹងខ្សែ នៅពីលើទឹកធា្លក់ Niagara Falls ដែលមិនមានឧបករណ៍ការពារអ្វីទាល់តែសោះ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ