យល់ដឹង៖ ការហាត់ប្រាណនៅតែជាកត្តាសំខាន់សម្រាប់មនុស្សគ្រប់រូប។​ នេះជាចំណុចបីយ៉ាងងាយៗដែលអ្នករាល់គ្នាអាចធ្វើបាន ដើម្បីទទួលបានសុខភាពល្អ បន្ទាប់ពីអ្នកក្រោកពីដំណេកនៅពេលព្រឹកព្រលឹម។width=450បីចំនុចរួមមាន៖១. ធ្វើលំហាត់ប្រាណជាមួយជើងរបស់អ្នក     លោក Weiner ជាសាស្ត្រាចារ្យ ផ្នែកចិត្តសាស្រ្ត​ និងកាយវិទ្យា នៃសហរដ្ឋអាមេរិកបានអោយ     ដឹងថា ការពត់ពែនជើងចុះឡើងរយះពេល ១៥ នាទីពិតជាមានសារសំខាន់ណាស់ ព្រោះវា     អាចអោយឈាមយើងរត់បានស្រួល។ គាត់បានបន្ដថា ពេលយើងគេងក្នុងរយះពេលមួយ     យប់ គឺធ្វើអោយឈាមនិងសរសៃ​យើងស្ពឹក កាលណាយើងមិនបានបត់ជើងចុះឡើងទេ      នោះវានឹង បណ្ដាលអោយមានជម្ងឺខូចសរសៃ ឬងាយនឹងលើលឈាមបានទៀតផង។width=450

២. ឈរដោយប្រើចុងជើង      ការឈរដោយចុងម្រាមជើងរបស់អ្នកគឺមានសារសំខាន់ណាស់ ព្រោះវាមិនត្រឹមតែជួយ      អោយកំលាំងសាច់ដុំជើងអ្នករឹងមុំាប៉ុណ្ណោះទេ តែវាថែមទាំងអាចជួយអោយអ្នកមានកំ​​​​​​      លាំងត្រង់ដងចង្កេះ​ និងស្មារទៀតផង។ លោក Weiner បានបញ្ចាក់ដែរថា ការឈរដោយ​      ចុងជើងក៏អោយយើងដកដង្ហើមបានយ៉ាងស្រួលដែរ ដែលនេះដែលជាកត្តាជំរុញអោយ      ចង្វាក់បេះដូងដើរបានយ៉ាងល្អ។width=450

៣. ការពត់ដងខ្លួន និងក្បាល      ការពត់ដងខ្លួន និងក្បាលក៏មានភាពចាំបាច់សម្រាប់សុខភាពដែរ ពោលគឺធ្វើអោយដងខ្លួន      យើងទាំងមូលមានចលនា និងគ្រប់សរសៃឈាមទាំអស់មានដំណើរការ ជាពិសេសគឺឈាម       អាចរត់យ៉ាងរហ័សទៅកាន់ខួរក្បាលផងដែរ។ នេះបើតាមការបកស្រាយរបស់លោក Weiner.width=457     
ដោយ៖ សារិន
ប្រភព៖ self