អន្តរជាតិ   ៖  បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ  បានបញ្ជាក់អោយដឹងថា បុរសដែលជាពលរដ្ឋហុងកុងវ័យ ២៩ ឆ្នាំម្នាក់ត្រូវបានរកអោយឃើញថា​ ដេកពេទ្យក៏ព្រោះតែបានកាត់ប្រដាប់ភេទខ្លួនឯងចោល ខណៈពេលដែលចង់ធ្វើជាមនុស្សស្រីពេញលក្ខណៈ ។

width=473

លើសពីនេះទៅទៀត  របាយការណ៍ដដែលបានបន្ថែមថា ជនរងគ្រោះរូបនោះ មានឈ្មោះថាLuk ជាបុរសដែលមានចរិកស្រី សក់វែងប្រះស្មាស្របពេលដែលគាត់ចូលចិត្តស្លៀកសំលៀកបំពាក់ស្រ្តីតាំងពីវ័យក្មេងមកម្ល៉េះ  ។ កន្លងមក គាត់ក៏ធ្លាប់បានគិតថា ចង់វះកាត់កែភេទផងដែរតែដោយសារតែការជំទាស់ជាដាច់ខាតពីសំណាក់ក្រុមគ្រួសារ ទើបរួញរាក្នុងការធ្វើបែបនេះ។

មិនបានប៉ុន្មានផង មានពេលយប់មួយនោះ ភាពមិនសប្បាយចិត្តក៏កើតមានឡើង ដែលជាហេតុធ្វើអោយគាត់​ បានសំរេចចិត្តក្នុងការកាត់ប្រដាប់ភេទចោលតែម្តង។ គ្រាន់តែកាត់បានតែបន្តិច ដោយហេតុតែឈឺខ្លាំងពេក គាត់ក៏បានស្រែករហូតដល់ថ្នាក់ឪពុកបានលឺ  ដោយឃើញហេតុការណ៍បែបនេះ   ឪពុករូបនោះក៏ ទូរស័ព្ទហៅភ្នាក់ងារមានសមត្តកិច្ច ដើម្បីបញ្ជូនកូនខ្លួនទៅកាន់មន្ទីរពេទ្យ។

គួររំឭកផងដែរថា ប្រតិបតិ្តការជួយសង្គ្រោះក៏ទទួលបានជោគជ័យ ខណៈតំណភ្ជាប់ត្រូវបានធ្វើឡើង ហើយលោក Luk ក៏អាចបត់ជើងតូចបានជាធម្មតា៕

ដោយ ៖ រិទ្ធីប្រភព ៖​ shanghaiist