ប្លែកៗ ៖ បើយើងងាកក្រឡេកទៅមើលពិភពអ៊ិនធើណេតវិញ នាប៉ុន្មានថ្ងៃចុងក្រោយនេះមន្ទិលសង្ស័យនៅតែបន្តមាន បន្ទាប់ពីវីដេអូមួយ ត្រូវបានបង្ហោះចូលទៅក្នុងប្រព័ន្ធអ៊ិនធើណេត ក៏ដូចជា តាមបណ្តាញទំនាក់ទំនងសង្គមមួយចំនួនផ្សេងទៀត ស្តីពី បុរសម្នាក់ស្ថិតនៅក្នុងសភាពអាក្រាតកាយ ដោយមានតែខោក្នុង ព្យាយាមរត់គេចចេញពីបន្ទប់នារីម្នាក់ ដោយសំរុតចុះមកក្រោម តែដោយមានការអន្តរាគមន៍ ពីក្រុមមន្រ្តីពន្លត់អគ្គីភ័យគាត់ក៏បានលោតចុះពីលើពូកសុវត្ថិភាពតែម្តង។

ដោយឡែក អំឡុងពេលនៃការរត់គេចខ្លួន បុរសអាក្រាតកាយ មានត្រឹមតែខោក្នុង ទន្ទឹមនឹងនោះ បើយើងងាកក្រឡេក ទៅមើលរានហាលឯណោះវិញ គេឃើញមានគូស្នេហ៍មួយគូ ក៏កំពុងតែឈ្លោះគ្នា ដែលករណីនេះហើយ ត្រូវបានគេសន្មត់ថា ស្រ្តីរូបនោះ ត្រូវបានស្វាមីតាមទាន់ ខណៈកំពុងលួចមានប្រុសកំណាន់ ( ប្រុសសាហាយ ) ស្របពេលដែលមតិមួយចំនួនផ្សេងទៀត លើកឡើងថា វាទំនងជាឈុតឆាក ក្នុងការថតខ្សែភាពយន្ត ស្របពេលដែលករណីខាងលើនេះ បានកើតឡើងក្នុងក្រុ ង Sau Paulo ប្រទេសប្រេស៊ីល។
ទោះជាយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ មិនទាន់មានប្រភពសារព័ត៌មានផ្លូវការណាមួយ បញ្ជាក់អះអាងបាននៅឡើយនោះទេ ថាតើករណីខាងលើនេះ ជាការថតកុនឬក៏ជារឿងពិតនោះទេ ។ ខាងក្រោមនេះ ជាវីដេអូ តាមដានទស្សនាទាំងអស់គ្នាណា ៖
ដោយ ៖ ពិសិដ្ឋប្រភព ៖ dailypicksandflicks