ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មានដែ លបានចេញផ្សាយដោយទំព័របរទេស rocketnews កាលពីវេលាល្ងាចម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា នៅឯប្រទេសចិនឯណោះវិញ មិនត្រឹមតែមានការខូចខាត នូវទ្រព្យសម្បតិ្តប៉ុណ្ណោះទេ តែក៏បានបណ្តាលអោយមនុស្ស ៩ នាក់ បានស្លាប់បាត់បង់ជីវិតផងដែរ បន្ទាប់ពីព្រិលដ៏កម្រនិងចម្លែកមានទំហំប៉ុនពងមាន់ បានវាយប្រហារមកលើប្រទេសមួយនេះ។

គួរបញ្ជាក់ផងដែរថា ពិ្រលដ៏កម្រ និងមានលក្ខណៈចម្លែកលើកនេះ បានវាយប្រហារមកលើខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន ចាប់តាំងពីថ្ងៃទី ២០ ខែមីនាមកម្ល៉េះ។

លើសពីនេះទៅទៀត បើយោងតាមសេចក្តីរាយការណ៍ របស់ទំព័រសារព័ត៌មានដដែលនេះ ក៏បានបញ្ជាក់បន្ថែម អោយដឹងផងដែរថា បន្ទាប់ពីបានជួបប្រទះនូវការធ្លាក់ព្រិលដ៏ចម្លែក និងកម្រមួយនេះ ដំណាំកសិផលរបស់ប្រជាកសិករក៏ត្រូវបានបំផ្លិចបំផ្លាញជាបន្តបន្ទាប់ផងដែរ៕

ដោយ ៖ រិទ្ធីប្រភព ៖ rocketnews