កីឡាករ Rumaropen របស់ក្រុម Persiwa ប្រទេសឥណ្ឌូនេស៊ី ប្រឈមមុខនឹង ការដាក់ទោសយ៉ាងធ្ងន់ធ្ងរ ពីសំណាក់សមាគមន៍បាល់ទាត់ ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពី Rumaropen បានបង្ករបួសស្នាមទៅលើ អាជ្ញាកណ្តាលក្នុងពេលប្រកួត ។

ហេតុការនេះបានកើតឡើងក្នុងពេលប្រកួតរវាងក្រុម Persiwa និង PBR ក្នុងប្រទេសឥណ្ឌូនេស៊ីដោយក្នុងលទ្ធផល ១ ទល់ ១ ក្នុងនាទី ទី ៨១ ដោយសារក្រុម PBR សំរុកមានឪកាសបណ្តើរបាល់បានជិតដល់ទីបំរុង នឹងស៊ុតស្រាប់តែ Rumaropen ហក់ទៅឈូសដើម្បីបញ្ឈប់សកម្មភាពតែដោយសារក្នុងតំបន់គ្រោះថ្នាក់ លោកអាជ្ញាកណ្តាលក៏បានភ្លុំកញ្ចែរ ពិន័យបាល់ ១១ ម៉ែត ។ដោយសារតែមិនសុខចិត្តកីឡាករ Rumaropen បានរត់ទៅពីក្រោយលោកអាជ្ញាកណ្តាល ហើយម៉ាត់មួយដៃ ចំច្រមុះធ្វើអោយមានឈាមច្រាលចេញមុខជាច្រើន ៕ ការប្រកួតអុសបន្លាយអស់រយៈពេល ១៥ នាទី រហូតទាល់តែមានលោកអាជ្ញាកណ្តាលថ្មី ចូលមកជំនួសអោយកាតក្រហមទៅ Rumaropen ទើបការប្រកួតបន្តវិញ ៕
ដោយ ៖ កុសលប្រភព ៖ k14