អន្តរជាតិ ៖ ស្វាខិលមួយក្បាល ដែលត្រូវបានភ្នាក់ងារមានសមត្ថកិច្ចតាមចាប់ខ្លួននាប៉ុន្មានចុងក្រោយនេះ  ជាលទ្ធផលវាត្រូវបានជាប់ទ្រុងជាផ្លូវការហើយ បន្ទាប់ពីវាបានបើកការវាយប្រហារទៅលើស្រ្តីចំណាស់ ៦០ ឆ្នាំម្នាក់កាលពីពេលកន្លងទៅ នេះបើយោងតាមរបាយការណ៍ដែលបានផ្តល់ដោយភ្នាក់ងារសារព័ត៌មានបរទេស។

width=480      ស្វាកំហូច ដែលត្រូវបានអាជ្ញាធរ តាមប្រមាញ់បាន ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ

គួរបញ្ជាក់ផងដែរថា ​ អាជ្ញាធរ នារដ្ឋ Florida សហរដ្ឋអាមេរិក  មានតាមប្រមាញ់ស្វាកំហូចមួយក្បាលនេះបាន  ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ  បន្ទាប់ពីវាបានបើកការវាយប្រហារទៅលើស្រ្តីវ័យចំណាស់   នៅឯបឹង   Maggiore នាក្រុង St Petersburg រដ្ឋ Florida សហរដ្ឋអាមេរិក ។

លើសពីនេះទៅទៀត    បើយោងទៅតាមប្រភពសារព័ត៌មានដដែលនេះ  ​ ក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា ស្រ្តីវ័យចំណាស់ដែលជាជនរងគ្រោះរូបនោះមានឈ្មោះថា Elizabeth Fo-wler  ត្រូវបានស្វាខិលមួយក្បាលនេះ វាយប្រហារទៅលើរូបគាត់ ដោយបានខាំទៅនឹងកញ្ជឹងក នឹងខ្នង កាលពីអំឡុងពីរសប្តាហ៍មុន៕

ដោយ ៖ រិទ្ធីប្រភព ៖ Sky