រឿងដ៏អស់សំនើចមួយបានកើតឡើង ចំពោះមេមាន់ក្នុងកសិដា្ឋនមួយ របស់លោក Ashley Wood​​ ដែលមេមាន់ដ៏ចាស់មួយបានរត់មកពង ហើយក្រាបពងក្នុងសំបុកវាវិញ បន្ទាប់​ពីវាបាន មើលឃើញសត្វមាន់ផ្សេងទៀតក្នុងទូរស័ព្ទ iPad។

width=445

width=444 

មេមាន់មួយមានឈ្មោះថា Maia ដែលបានឈប់ពងអស់ជាច្រើនខែមកហើយ ដោយសារមេមាន់នេះវាមានអាយុជាងដប់ឆ្នាំទៅហើយ។ នេះបើតាមសម្ដីលោក Ashley Wood​​ មា្ចស់កសិដ្ខាន្នមាន់នេះ។ លោកបានបន្តថា ប៉ុន្មានថ្ងៃមុននេះលោកបានថតរូបវីដេអូ ពីមិត្តភ័ក្រលោកដែលរូបភាពនេះ បង្ហាញពីរូបមាន់ដ៏ទៃផ្សេងទៀតកំពុងក្រាបពងក្នុងសំបុកវា។ ថ្ងៃបន្ទាប់លោកបានយកវីដេអូនេះទៅដាក់ផ្អែកគល់ឈើ​មួយ​នៅក្នុងកសិដ្ឋាន​ ស្រាប់តែបន្តិចក្រោយមក មេមាន់នោះបានដើរចេញមក ហើយក៏បានឃើញរូបភាពនេះ។ នេះគួរអោយឆ្ងល់ណាស់ ដែលស្អែកឡើងមេមាន់នេះមកពងវិញ។

width=453

width=451

width=450

width=448

លោក Ashley Wood​​ បានបន្តថា ខ្ញុំមានការងឿងឆ្ងល់យ៉ាងខ្លាំង តើអ្នករាល់គ្នាមានការងឿងឆ្ងល់ដូចខ្ញុំដែរឬទេ? ដែលសត្វមាន់គ្រាន់តែមើលទូរស័ព្ទហើយអាចដូចិត្តវិញបាន៕

 

ដោយ៖​​ សារិន​ប្រភព៖ dailymail