ព័ត៌មានអន្តរជាតិ ៖ បើយោងតាមរបាយការណ៍ដែលបានផ្តល់ដោយសារព័ត៌មាន Xinhua បានបញ្ជាក់អោយដឹងថា​ ស្ថាន​ទូតចិន​ប្រចាំ​ក្រុង Jarkata បានធ្វើសេចក្តីប្រកាសកាលពី​ថ្ងៃ​ទី ៣ តុលា នាប៉ុន្មានម៉ោងមុននេះ អោយដឹង​ថា ​មនុស្ស​ ៤ នាក់​ក្នុងនោះ​មានអ្នកទេស​ចរ​​ចិន ​៣ នាក់ត្រូវ​បាន​ស្លាប់បាត់បង់ជីវិត​   ក្នុងឧបទ្ទេវហេតុ  ​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ដែល​កើត​ឡើង  ភាគ​ខាងលិច​ប្រទេស​ ឥណ្ឌូណេស៊ី

width=487

លើសពីនេះទៅទៀត បើយោងតាមសម្តីលោក  Andy Zhu  ដែលជាមន្រ្តីផ្លូវការទទួលបន្ទុកខាងចរាចរណ៍ផ្លូវគោក បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា រថយន្តទេសចរណ៍មួយនេះ​ធ្វើដំណើរចេញពីទីក្រុង  Bandung   ឆ្ពោះទៅកាន់រមណីយដ្ឋានមាត់សមុទ្រ  លុះពេលមកដល់កន្លែងកើតហេតុ  អ្នកបើកបរបានបាត់បង់ម្ចាស់ការក្នុងការបញ្ជារថយន្ត  ហើយក៏បានក្រឡាប់តែម្តង ដោយបានសម្លាប់មនុស្ស  ៤ នាក់ក្នុងនោះរួមមាន ៖​  អ្នកទេសចរចិន ៣ នាក់ នឹងជនជាតិឥណ្ឌូណេស៊ីម្នាក់ផ្សេងទៀត។

គួររំឮកផងដែរថា រថយន្តដែលជួបនឹងឧបទ្ទេវហេតុមួយនេះ  ត្រូវបានរកអោយឃើញថា ដឹកអ្នកទេសចរណ៍ ១៩ នាក់ ដែលមកពីប្រទេសចិន នឹងកោះតៃវ៉ាន់ ហើយបើនិយាយពីមូលហេតុដែលបានធ្វើអោយមានគ្រោះថ្នាក់បែបនេះ  ត្រូវបានភ្នាក់ងារមានសមត្ថកិច្ច អះអាងជាជំហានដំបូងថា​ មកពីរថយន្ថមួយគ្រឿងនោះដាច់ហ្រ្វាំង

ដោយ ៖ រិទ្ធីប្រភព ៖ likenews