តាមគេហទំព័រ PhysOrg, Apple កំពុងតែធ្វើឲ្យមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ឆេះដុំ ដូចកំពុងអង្គុយលើរងើកភ្លើង ពេលដែលតំបន់កងទ័ពសម្ងាត់មួយរបស់ខ្លួនត្រូវបានបង្ហាញយ៉ាងច្បាស់នៅលើកម្មវិធីផែនទីបង្ហាញផ្លូវ Apple Maps។ ពួកគេកំពុងតែស្នើសុំឲ្យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិច ធ្វើការបន្ថយកំរិតពន្លឺនៃរូបភាព ដូចដែល Google កំពុងធ្វើនៅលើផែនទី Google Maps និង Earth។
មន្ត្រីរបស់តៃវ៉ាន់បានបញ្ជាក់ដោយសង្កត់ធ្ងន់ៗថា Apple គួរតែរៀនសូត្រពីគូប្រជែងរបស់ខ្លួនGoogle ក្នុងការប្រើប្រាស់ឯកសារដែលរសើប, ផ្ទាល់ខ្លួនផ្តាច់មុខ រឺបណ្តាឯកសារសម្ងាត់ៗរបស់ប្រទេសជាតិនីមួយៗ៕
ទីតាំងសម្ងាត់មួយរបស់កងទ័ពតៃវ៉ាន់ មិនត្រូវបានធ្វើឲ្យព្រិលនៅលើផែនទី Apple
ដោយ៖ សិលាប្រភព៖ K14