គូស្វាមីភរិយាមួយ បានប្រព្រឹត្តកំហុសដោយស្វាមីបានប្រើបណ្តាញផ្សព្វផ្សាយរកសត្វសុនខមួយក្បាលដើម្បីឲ្យភរិយាគាត់រួមភេទជាមួយវា។ គូសា្វមីនេះត្រូវបានតុលាការកាត់ទោសពីបទគំរាមកំហែងសត្វ។

លោក សេន វកឃើ (Shane Walker) អាយុ ៣៨ឆ្នាំ និងភរិយា សារ៉ា ដែ វកឃើ (Sarah Dae Walker) អាយុ ៣៣ឆ្នាំ នៅរដ្ឋអារីសូណា ត្រូវបានតុលាការកាត់ទោសកាលពីថ្ងៃ ព្រហស្បត្តិ៍ ក្នុងករណីដែលបានរកឃើញថានាងបានរួមភេទជាមួយសត្វសុនខកាលពីខែមិថុនា។

width=229width=228

រូបភាព៖ លោក សេន វកឃើ និងភរិយា សារ៉ា ដែ វកឃើ ដែលត្រូវបានតុលាការកាត់ទោស

អ្នកស្រី សារ៉ា ដែ វកឃើ ត្រូវបានកាត់ទោសឲ្យឈប់មានទំនាក់ទំនងជាមួយប្តីរបស់នាងរយៈពេល២ឆ្នាំ និងជាប់ពន្ធធនាគាររយៈពេល ១៨ខែ។ អ្នកទាំងពីរក៏ ត្រូវបានហាមមិនឲ្យចិញ្ចឹមសត្វគ្រប់ប្រភេទ។

អ្នកស្រី វកឃើ បានសំដែងនូវទុក្ខព្រួយចំពោះករណីដែលបានកើតមានឡើង ហើយនិយាយថា វាបានធ្វើឲ្យគាត់បាត់បង់ការងារធ្វើជាអ្នកអូតែសនៅលើយន្តហោះ និងធ្វើឲ្យមានភាពអាម៉ាស់ក្នុងគ្រួសារ។ នាងបាននិយាយថា៖ ខ្ញុំតែងតែគិតពីកូនៗរបស់ខ្ញុំជារៀងរាល់ថ្ងៃ និងហេតុដូចនេះហើយទើបខ្ញុំត្រូវរស់លើលោកយើងនេះ។

ចំណែកឯលោក វកឃើ វិញបានប្រាប់តុលាការថា ប្រពន្ធរបស់គាត់ត្រូវបានត្រួតពិនិត្យឃើញថានៅមានប្រក្រតីនៅឡើយទេ ហើយពិតជាអាចត្រលប់ទៅធ្វើការវិញបាន។

មានករណីរិះគន់ចំពោះតុលាការផងដែរថា គួរតែលើកលែងទោះដល់អ្នកស្រី វកឃើ ព្រោះមិនគួរណាកាត់ទោសអ្នកបានដឹងខ្លួនវិញទេ៕

ដោយ៖ ផល រិនដូប្រភព៖.dailymail.