ម៉ូតូ Yamaha FZ-09 ស៊េរីថ្មី ឆ្នាំ២០១៤ ជាប្រភេទម៉ូតូធំម៉ូដែលថ្មីដ៏ស្រស់សង្ហាខ្ពស់ធំមាំដែលស័ក្តិសម និង ពេញនិយមបំផុត សំរាប់យុវវ័យសម័យថ្មី។
ម៉ូតូ Yamaha FZ-09 រចនាម៉ូដឡើងយ៉ាងប្រណិតជាមួយនឹងការផ្លាស់ប្តូរនូវរូបរាងថ្មី ប្លែក និងទាក់ទាញ ចង្កៀងមុខមានភ្នែក១ រាងស្រស់ស្អាត កញ្ចក់ថ្លា អាចបំភ្លឺផ្លូវបានច្បាស់ល្អ ជាមួយនឹងស្តប់ស៊ីញ៉ូ ២ដ៏ទាក់ទាញនៅសងខាង អមជាមួយសំបកកង់ Sport មុខក្រោយធន់ស្វិតល្អអាចបើកបរ បានគ្រប់ស្ថានភាពផ្លូវ ប្រកបដោយសុវត្ថិភាពខ្ពស់ និង បានផ្លាស់ប្តូរបំពង់ផ្សែងស៊ីមំាងថ្មី នៅខាងក្រោម ម៉ាស៊ីនម៉ូតូ។
ពិសេសម៉ូតូ Yamaha FZ-09 មានកំលំាងម៉ាស៊ីន ៨៤៧សេសេ អាចផ្ទុកសំាងបាន ១៤លីត្រនិង មានតំលៃ ៧,៩៩០ដុល្លារ នៅអាមេរិក៕
សូមទស្សនា រូបភាព ខាងក្រោម






ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ cycleworld