Lumia 950 និង Lumia 950 XL គឺជាស្មាតហ្វូនលំដាប់កំពូលដំបូងនៃស្រឡាយ Lumia បន្ទាប់ពីវាបានធ្លាក់ក្នុងដៃ Microsoft។

/

យោងតាមប្រភពដំណឹងនានា ស្មាតហ្វូន Lumia 950 និង Lumia 950 XL នេះ នឹងត្រូវបានឧទ្ទេសនាមជាផ្លូវការនៅខែតុលាខាងមុខ។ បើទោះជាមិនទាន់ដល់ថ្ងៃបង្ហាញខ្លួន ប៉ុន្តែ រូបភាពរបស់ស្មាតហ្វូនលំដាប់កំពូលនេះ ត្រូវបានគេយកមកចុះផ្សាយស្ទើរគ្រប់ទំព័រកាសែត។

រូបភាពបានបង្ហាញថា ស្មាតហ្វូនទាំងពីរនេះ នឹងមានសម្បកធ្វើអំពីអាលុយមីញូម ច្រើនពណ៌គួរចាប់អារម្មណ៍។ ចំនុចលេចធ្លោបំផុតនៃរូបរាងខាងក្រៅរបស់ Lumia 950 និង Lumia 950 XL នេះ នោះគឺ កាមេរ៉ាលយ និងពាណិជ្ជសញ្ញារបស់ Microsoft។

/

ប្រភពដំណឹងឱ្យដឹងថា​ ស្មាតហ្វូននេះ អាចនឹងមានឈ្មោះផ្សេង គឺ Talkman និង​ Cityman។ អំពីម៉ាស៊ីន Lumia 950 ឬ Talkman អាចនឹងមានអេក្រង់ 5,2inch ដែលមានរីសូលូសឹន WQHD 1440x2560pixels។ ម៉ាស៊ីននេះ​​​ ប្រើឈីប Snapdragon 808 64bit 6core, RAM 3GB, អង្គចងចាំក្នុង 32GB។ កាមេរ៉ាក្រោយរបស់ស្មាតហ្វូននេះ មានកម្រិតដល់ទៅ 20Mpx ប្រើបច្ចេកវិទ្យា Pureview ។ កាមេរ៉ាមុខ 5Mpx។

/

ចំណែក Lumia 950 XL ឬ Cityman វិញ​ នឹងត្រូវបានគេហៅថា​ ហ្វាប្លែត ព្រោះវាមានអេក្រង់ 5,7inch រីសូលូសឹន WQHD 1440x2560 pixels។ ម៉ាស៊ីននេះ ប្រើឈីប Snapdragon 860 64bit8core,RAM 3GB,អង្គចងចាំក្នុង 32GB។ ថ្មរបស់វា មានកម្រិត 3.300mAh ក្រៅពីនេះ គ្មានអ្វីខុសប្លែកពី Lumia 950 នោះទេ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ theverge