អគ្គនាយកប្រតិបត្តិរបស់ ណូកៀ លោក Stephen Elop បានបង្ហើបអោយដឹងថា ខ្លួននឹងបញ្ចេញទូរស័ព្ទ Windows Phone 8 នៅក្នុងខែតុលាខាងមុខ។
Windows Phone 8 នឹងមានឥទ្ធិពលក្នុងទីផ្សារ
អគ្គនាយកប្រតិបត្តិរបស់ ណូកៀ លោក Stephen Elop បានបង្ហើបអោយដឹងថា បើទោះជាក្រុមហ៊ុន ណូកៀ ទើបបានឆ្លងកាត់ការខាតបង់ក្នុងរយៈពេល ៣ខែកន្លង ប៉ុន្ដែ ក្រុមហ៊ុនក៏បានទទួលជោគជ័យមួយ នៅអាមេរិក ជាមួយនឹងទូរស័ព្ទ Windows Phone។
នេះគឺជាព័ត៌មានល្អសម្រាប់ក្រុមហ៊ុន ណូកៀ និងអតិថិជនរបស់ក្រុមហ៊ុនហ្វាំងឡង់នេះ ដោយសារតែ នៅពេលដែល Microsoft ឧទ្ទេសនាមប្រព័ន្ធដំណើរការ Windows Phone 8 មានសេចក្ដីរាយការណ៍ជាច្រើននិយាយថា ណូកៀ មិនមែនជាក្រុមហ៊ុនដែលលក់ផលិតផល មានបំពាក់ប្រព័ន្ធដំណើរការថ្មីបំផុត Windows Phone 8 របស់ Microsoft នោះទេ។ ប៉ុន្ដែ ប្រសិន Nokia បញ្ចេញទូរស័ព្ទ Windows Phone 8 នៅក្នុងខែតុលាខាងមុខពិតមែន នោះ Nokia នឹងក្លាយជាក្រុមហ៊ុនដែលមានឥទ្ធិពលខ្លាំងក្នុងពេលបច្ចុប្បន្ន៕
ដោយ ៖ សូរីយ៉ាប្រភព ៖ DT