សង្ឃឹមថា ក្រុមហ៊ុននឹងសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត មុនពេលបញ្ចេញផលិតផលលំដាប់ខ្ពស់របស់ខ្លួន។

ថ្វីបើ Galaxy Note 7 បាន ស្លាប់ ប៉ុន្តែ Samsung នៅតែសង្ឃឹមលើ Galaxy Note 8
ឆ្នាំ ២០១៦ Samsung បានជួបនឹងបញ្ហាធំ បណ្ដាលឱ្យ Galaxy Note 7 មិនអាចដាក់លក់ក្នុងទីផ្សារ។ ប៉ុន្តែ បញ្ហាខាងលើនេះ មិនអាចនឹងធ្វើឱ្យក្រុមហ៊ុន Samsung បោះបង់ស្មាតហ្វូនស៊េរី Note នោះដែរ។ Samsung នៅតែខិតខំប្រឹងប្រែងដើម្បីត្រៀមខ្លួនសម្រាប់ការបញ្ចេញ Galaxy Note 8 នៅខែសីហា ឆ្នាំ ២០១៧។ ភ័ស្ដុតាងគឺថា ក្រុមហ៊ុននេះបានបន្តកិច្ចការសម្រាប់បញ្ចេញ Galaxy Note 8 នៅឆ្នាំក្រោយ។ ប្រភពព័ត៌មានមួយចំនួនឱ្យដឹងថា ព្រឹត្តិការណ៍ឧទ្ទេសនាម Galaxy Note 8 នឹងត្រូវបានធ្វើឡើងក្នុងខែសីហា ជាងនេះ អ្នកខ្លះថា Samsung អាចនឹងបញ្ចេញ Galaxy Note 8 និង Galaxy S8 នៅក្នុងពេលតែមួយ។
បើសិនជាដូច្នេះមែន អ្នកស្នេហាវិស័យបច្ចេកវិទ្យា នឹងមានឱកាសឃើញផលិតផលនេះ នៅក្នុងព្រឹត្តិការណ៍ World Mobile Congress ដែលនឹងត្រូវបានប្រារព្ធឡើងនៅខែកុម្ភៈ ឆ្នាំ ២០១៧ នៅអេស្ប៉ាញ។

ព្រឹត្តិការណ៍ឧទ្ទេសនាម Galaxy Note 8 អាចនឹងត្រូវបានធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ ២០១៧
ប្រភពព័ត៌មានខ្លះនិយាយថា បើទោះ Galaxy Note 8 ត្រូវបានឧទ្ទេសនាមឆាប់ ឬយឺត គេក៏នៅតែជឿថា Galaxy S8 អាចនឹងមកដល់ដៃអ្នកប្រើប្រាស់នៅខែកុម្ភៈឆ្នាំ ២០១៧ខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួន ប្រហែលជាមានការរារែកក្នុងការប្រើប្រាស់ Galaxy S8 ថ្វីបើវាមិនស្ថិតក្នុងស៊េរី Note៕
ប្រែសម្រួល ៖ តារាប្រភព ៖ ScienceWorldReport