អន្តរជាតិ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស បានចេញផ្សាយនាប៉ុន្មានម៉ោងមុននេះ បានបញ្ជាក់អោយដឹងថា មាននាវាដឹកអ្នកដំណើរមួយគ្រឿងបានលិច នឹងបានសម្លាប់មនុស្ស ៨ នាក់ផងដែរ។
គួរបញ្ជាក់ផងដែរថា នាវាដឹកអ្នកដំណើរមួយគ្រឿងនេះអាចលិចទៅបាន បន្ទាប់ពីវាបានបុកគ្នាជាមួយនឹងនាវាដឹកទំនិញធន់ធំមួយគ្រឿងទៀត កាលពីព្រឹកព្រលឹមថ្ងៃពុធ ម្សិលមិញនេះ នៅក្នុងដែនទឹកនៃកោះស៊ូម៉ាត្រារបស់ប្រទេសម៉ាឡេស៊ី។

លើសពីនេះទៅទៀត របាយការណ៍ដដែលបានបន្ថែមថា ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ ពីសំណាក់ឆ្មាំសមុទ្រផងដែរ ដែលក្រោយមកប្រភពផ្លូវការបានបញ្ជាក់ថា ឧបទ្ទេវហេតុគ្រោះថ្នាក់លើកនេះ បានសម្លាប់មនុស្ស ៨ នាក់ នឹងជាង ២០០ នាក់ផ្សេងទៀតត្រូវបានជួយសង្រ្គោះ។

ទន្តឹមនឹងការកើតមានឡើង នូវឧបទ្ទេវហេតុគ្រោះថ្នាក់ លើដែនទឹកនៃប្រទេសមូយនេះ លោក Bambang Ervan អ្នកនាំពាក្យរបស់ក្រសួងសាធារណការ នឹងដឹកជញ្ជូន បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា មកទល់នឹងពេលនេះមនុស្សជាង ២០០ នាក់បានត្រូវជួយសង្គ្រោះហើយមនុស្ស៨ត្រូវបានស្លាប់បាត់បង់ជីវិត ស្របពេលដែល នាវានោះក៏មានដឹករថយន្តទាំងតូច ទាំងធំចំនួន៧៨ គ្រឿងផង ដែរ ៕
ដោយ ៖ រិទ្ធីប្រភព ៖ usatoday