វ៉ាស៊ីនតោន​៖ ការ​សិក្សា​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា អ្នក​ដែល​ចំណាយ​ពេល​ជាង ​២​ម៉ោង​រាល់​ថ្ងៃ​ ទស្សនា​ទូរទស្សន៍​ ឬក៏​អង្គុយ​មុខ​កញ្ចក់​ទូរទស្សន៍​ ទទួល​រង​គ្រោះ​ថ្នាក់​​​ជំងឺបេះ​ដូង​ទ្វេ​ដង ​និង​​មាន​អត្រា​ឆាប់​ស្លាប់​ខ្ពស់​។

ការណែនាំ​​បែប​នេះ ​ក៏​តម្រូវ​ឲ្យ​មាន​ការ​យកចិត្ដ​ទុកដាក់​ខ្ពស់​ ជាពិសេស​ចំពោះ​មនុស្ស​ពេញ​វ័យ​បំពេញ​ការងារ​ភាគ​ច្រើន ​ដែល​បាន​ចំណាយ​ពេល​វេលា​យូរ​​ខ្ជិល​ច្រអូស​​ ខណៈ​ពេល​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​ងារ ​ឬក៏​ត្រលប់​មក​វិញ ឬក៏​អង្គុយ​ដូចអត់​ឆ្អឹង​លើ​តុ​ឬក៏​មុខ​កំព្យូទ័រ​ជា​ដើម​។

ចំពោះអ្នក​ដែល​ចំណាយ​ពេល ​៤ម៉ោង ​ឬក៏​ច្រើន​ជាង​នេះ​ក្នុង​ ១​ថ្ងៃ​ មាន​អត្រា​គ្រោះ​ថ្នាក់​​ឈាន​ដល់​ការ​ស្លាប់​ដោយ​សារ​​បញ្ហា​ផ្សេង​ៗ ​៤៨​ភាគ​រយ​។

ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ​ចំនួន ៤៥១២​នាក់​ ​ស្ថិត​ក្នុង​ការ​សិក្សាស្រាវ​ជ្រាវ​នេះ​ ដែល​ចំណាយពេល​គ្រាន់តែ ​២​ម៉ោង​ ឬក៏​ច្រើន​ជាង​នេះ​ក្នុង ​១​ថ្ងៃ​នៅ​មុខ​កញ្ចក់​ទូរទស្សន៍​បន្ទាប់​ពី​ការងារ​ ពួកគេ​ក៏​បានរក​ឃើញ​ថា​ គ្រោះ​ថ្នាក់​ជំងឺស្ទះ​សរសៃ​ឈាម​ខ្ពស់​រហូត​ដល់​ ១២៥​ភាគរយ​ ដូចជា​ជំងឺ​គាំង​បេះ​ដូង​ជាដើម​៕

http://khmer.phnompenhpost.com/index...ion&Itemid=102