អន្តរជាតិ ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស jschina ដែលទើបតែបានចេញផ្សាយនាប៉ុន្មានម៉ោងនេះ តាមប្រព័ន្ទអ៊ិនធើណេត អោយដឹងថា ទ្រព្យសម្បត្តិដ៏ច្រើនលើសលប់ជាចុងក្រោយត្រូវបានធ្លាក់ដល់ដៃម្ចាស់ដើមវិញហើយ បន្ទាប់ពីក្រុមភា្នក់ងារមានសមត្ថកិច្ចបានរើបអូសបានពីជនដៃដល់។

គួរបញ្ជាក់ផងដែរថា ទ្រព្យសម្បត្តិដ៏ច្រើនលើសលប់នោះ រួមមានដូចជា ៖ សាច់ប្រាក់សុទ្ធដែលមានតម្លៃដល់ទៅ ៧៩៩,០០០ ដុល្លារសហរដ្ឋអាមរិក , ថ្នាំបុរាណចិនដែលមានតម្លៃស្មើនិងសាច់ប្រាក់ជាង២ លានយ័ន ( 2 million yuan ) រួមទាំងយន្តជំនិះច្រើនជាង ១០០ គ្រឿងផ្សេងៗទៀតផងដែរ។

លើសពីនេះទៅទៀត ទន្ទឹមនិងមានការផ្តល់ជូននូវទ្រព្យសម្បត្តិ ដល់ដៃម្ចាស់ដើមវិញនោះ គឺត្រូវបានរកអោយឃើញថា គេបានរៀបចំព្រឹត្តិការណ៍យ៉ាងអធឹកអធមមួយ នៅក្នុងក្រុង Bozhou ខេត្ត Anhui ដែលស្តិតនៅភាគខាងកើតប្រទេសចិន៕
ក្រុមមន្រ្តីប៉ូលីសរង់ចាំ ម្ចាស់ដើម មកទទួលសាច់ប្រាក់របស់ខ្លួន
ដោយ ៖ ពិសិដ្ឋប្រភព ៖ jschina