តារាភាពយន្ត Sex សញ្ជាតិ Canada ម្នាក់ត្រូវបានចាប់ខ្លួននៅទីក្រុង Berlin ប្រទេសអាល្លីម៉ង់កាលពីពេលថ្មីៗនេះ ពីបទមនុស្សឃាតដោយគ្រោងទុកជាមុន មកលើនិស្សិតជនជាតិចិនម្នាក់។/កាលពីមួយសប្ដាហ៍មុន Luka Magnotta ភេទប្រុសអាយុ ២៩ ឆ្នាំជាតារាថតភាពយន្តអាសអាភាសបានសម្លាប់បុរសជនជាតិចិនម្នាក់ឈ្មោះ Lin Jun អាយុ ៣២ ឆ្នាំជានិស្សិតដែលតារាភាពយន្ត Sex រូបនេះកំពុងមានទំនាក់ទំនងស្នេហា។ គេបានសម្លាប់ Lin Jun ហើយបានបំបែកសាកសពរបស់ជនរងគ្រោះជាបំណែកៗ ផ្ញើមកគណៈបក្សនយោបាយដែលធំជាងគេនៅ Canada។ ក្រោយមកជនល្មើសរូបនេះបានរត់មកនៅអាល្លីម៉ង់តែត្រូវចាប់ខ្លួនបាននៅក្នុងហាងកាហ្វេ Internet មួយក្រោយពីការចំណាយពេលតាមចាប់ខ្លួនអស់ជាង ១ សប្ដាហ៍ដោយប៉ូលីសអាំងទែពូល។មុនពេលដែលប៉ូលីសចាប់ខ្លួនជនល្មើសបានលាក់មុខលាក់មាត់ចូលមកក្នុងហាងកាហ្វេ Internetដោយចំណាយពេលជាង ១ ម៉ោងអង្គុយអានពត៌មានអំពីការស្វែងរកចាប់ខ្លួនរូបខ្លួននៅលើប្រព៏ន្ធInternet ក្រោយមកមានអ្នករត់តុម្នាក់បានឃើញហើយចំណាំមុខបានដោយធ្លាប់ឃើញមុខបុរសម្នាក់នេះនៅក្នុងកាសែតរួចក៏បានទូរសព្ទទៅប៉ូលីស។/
Magnotta ត្រូវបានប៉ូលីសចាត់ចូលជាមនុស្សវិកលចារិតដែលមានគ្រោះថ្នាក់ក៏ដូចជាឧក្រិដ្ឋជនម្នាក់ក្នុងបញ្ជីតាមចាប់ខ្លួនរបស់ Canada។ Jin Lun ដែលជាជនរងគ្រោះត្រូវបានគេរកសាកសពឃើញនៅក្នុងផ្ទះរបស់ជនល្មើស ហើយផ្នែកខ្លះទៀតនៃសាកសពគេឃើញមាននៅក្នុងវ៉ាលីសមួយក្នុងផ្ទះ ហើយមានប្រអប់ដៃរបស់សាកសពត្រូវបានគេឃើញផ្ញើតាមប្រអប់ទៅកាន់ទីស្នាក់ការបក្ស Conservative Party និងមួយផ្នែកទៀតត្រូវបានផ្ញើទៅកាន់ទីស្នាក់ការបក្ស Liberal Party of Canada ហើយនៅមានផ្នែកមួយចំនួននៃសាកសពបានបាត់មិនទាន់រកឃើញនៅឡើយ។

ដោយ៖ ម៉ូនីកាប្រភពពី៖ Chinabuzz