តារាសម្ដែងនាង Lindsay Lohan កំពុងតែធ្ងន់ខ្លួនជាមួយនឹងបញ្ហាផ្លូវច្បាប់របស់នាងដែលនាងអាចនឹងជាប់ទ្រុងរយៈពេល ២៤៥ ថ្ងៃ។
បើតាមគេហទំព័រ Gossip តារា TMZ បានអោយដឹងថាករណីបង្កគ្រោះថ្នាក់ចរាចរណ៍កាលពីខែ ៦នោះគឺបណ្ដាលមកពីនាង ហេតុនេះហើយគេកំពុងតែរៀបចំឡើងតុលាការសារជាថ្មី។ ហើយទោះបីជានាងត្រូវបានគេរកឃើញថាគ្មានទោសក៏ដោយក៏នាងត្រូវរួមចំណែកក្នុងការចេញថ្លៃខូចខាតដ៏ច្រើនសម្បើមដែលមានទឹកប្រាក់ដល់ទៅ ២ សែនដុល្លាដែរ៕
ដោយ៖ ផានិតប្រភពពី៖ TMZ