ព័ត៌មានអន្តរជាតិ ៖ សុខសុវត្តិភាព ក៏ដូចជាភាពមាំ នៃយន្តហោះ MA60 របស់ប្រទេសចិនត្រូវបានដេញដោលសាកសួរសាជាថ្មី  បន្ទាប់ពីយន្តហោះប្រភេទនេះ  បានជួបឧបទ្ទេវហតុដល់ទៅពីរដង ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ  នោះគឺ   លុតជង្គង់ចុះគ្រីប  បន្ទាប់ពីបានជួបឧបទ្ទេវហេតុក្នុងការចុះចតនៅឯប្រទេសមីយ៉ាន់ម៉ា  និងប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃច័ន្ទកន្លងទៅ។

width=438

MA60 ប្រតិបត្តិការហោះហើររបស់ខ្លួនដោយក្រុមហ៊ុនអាកាសចរណ៍ Merpati Nusantara Airlines (MNA) បានជួបឧបទ្ទេវហេតុក្នុងការចុះចត នៅឯភាគខាងកើតខេត្ត Nusa Teng-gara ប្រទេសឥណ្ឌូនេស៊ី និងឧបទ្ទេវហេតុមួយផ្សេងទៀត បានកើតនៅឯប្រទេសមីយ៉ាន់ម៉ា ខណៈប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍មីយ៉ាន់ម៉ា។

width=438

លើសពីនេះ បើយោងតាមសម្តីអ្នកនាំពាក្យមកពី ​ MNA លោក Herry Saptanto បានគូសបញ្ជាក់អោយដឹងថា   ករណីឧបទ្ទេវហេតុដ៏គួរអោយរន្ធត់មួយនេះ  បានកើតឡើងកាលពីថ្ងៃច័ន្ទកន្លងទៅ  នៅឯអាកាសយានដ្ឋាន  Kupang’s El Tari  វេលាម៉ោង ៩ និង ៤០ នាទីព្រឹក។ គួររំឭកផងដែរ ករណីឧបទ្ទេវហេតុក្នុងការចុះចតនេះ  ជាសំណាងល្អ មិនមានអ្នកស្លាប់បាត់បង់ជីវិតនោះ គ្រានតែមានមនុស្សមួយចំនួនទទួលរងរបួសស្រាលតែប៉ុណ្ណោះ។

width=438

គួរបញ្ជាក់ផងដែរថា    មានមនុស្សប្រមាណជាង  ៤៦ នាក់ រួមទាំងបុគ្គលិក  ៤ នាក់ផ្សេងទៀត បានធ្វើដំណើរនៅលើយន្តហោះមួយនេះ។ យ៉ាងណាមិញ មកទល់នឹងពេលនេះ បើតាមប្រភពសារព័ត៌មានបន្ថែមថា គណៈកម្មាធិការសុខសុវត្ថិភាពចរាចរណ៍ TheNational Transportation Safety Committee ( KNKT )  ក៏ដូចជា  រដ្ឋមន្រ្តីមកពីក្រសួងគមនាគមន៍​ ក៏កំពុងធ្វើការតាមដានស៊ើបអង្កេតទៅលើករណីឧបទ្ទេវហេតុក្នុងការចុះចតខាងលើនេះ៕

width=434

width=434

ដោយ ៖ រិទ្ធីប្រភព ៖ អាស៊ីវ័ន