ជាដំបូងយើងត្រូវកំនត់ថា សេចក្តីស្នេហាគឺជាតំរូវការពីធម្មជាតិ ក៏ដូចជាបាយ ទឹកសំរាប់បរិភោគរៀងរាល់ថ្ងៃដែរ ដូច្នេះវាមិនត្រូវបានកំនត់ពីអាយុនោះទេ។ នរណាក៏ត្រូវឆ្លងកាត់ភាពយុវវ័យរបស់ខ្លួនដែរ ប៉ុន្តែគ្មាននរណាម្នាក់អាចហៅភាពជាយុវវ័យរបស់ខ្លួនមកវិញនៅពេលឈានចូលវ័យចំណាស់បានឡើយ។
កាលពីដើមខែ៣/២០១១, ពិធីរៀបការរបស់គូស្វាមីភរិយាRose Pollard Lunsway និង Forrest Lunsway បានក្លាយទៅជាព្រឹត្តិការណ៍ដ៏រញ្ជួយ។ រឿងស្នេហាដែលមនុស្សពីរនាក់ស្រលាញ់គ្នា ហើយបានបញ្ចប់ដោយការរៀបអាពាហ៍ពិពាហ៍នោះ វាជារឿងធម្មតាទេ។ ប៉ុន្តែអ្វីគួរអោយចាប់អារម្មណ៍នោះ គឺកូនក្រមុំRoseបានមានអាយុ៩០ឆ្នាំ ចំណែកកូនកំលោះមានអាយុដល់ទៅ១០០ឆ្នាំទៅហើយ។ កូនកំលោះForrest Lunsway បានបង្ហើបអោយដឹងថា “ពួកយើងបានជួបគ្នាដំបូងនៅក្នុងពិធីរាំរែកមួយនៅឆ្នាំ១៩៨០ហើយក្រោយមកពួកយើងមានភាពស្និទ្ធិស្នាលគ្នាយ៉ាងឆាប់រហ័ស។ ប៉ុន្តែRoseមិនចង់រៀបការដោយខ្លាចអ្នកដ៏ទៃនិយាយមិនល្អ។ គាត់បាននិយាយថាគាត់នឹងរៀបការជាមួយខ្ញុំបើសិនជាខ្ញុំរស់ដល់អាយុ១០០ឆ្នាំ។ដូចអ្វីដែលលោកយាយRose បានសន្យា ពិធីអាពាហ៍ពិពាហ៍អ្នកទាំងពីរបានលេចចេញជារូបរាងឡើងចំថ្ងៃខួបកំណើត១០០ឆ្នាំរបស់លោកតា Forrest៕

គូរស្វាមីភរិយាវ័យចំណាស់ដ៏អស្ចារ្យ
ដោយ៖ និស្ស័យប្រភព៖ tuoitre