ព័ត៌មានជាតិ ៖ យោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានក្នុងស្រុក (CEN) នាមុននេះបន្តិច បានបញ្ជាក់អោយដឹងថា ឧកត្តមមន្ត្រីអាស៊ានបានចាប់ផ្តើមកិច្ចប្រជុំ កាលពីពេលព្រឹកថ្ងៃព្រហស្បត៍ ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេស និងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលផ្សេងទៀត។
លោកហោ ណាំហុង រដ្ឋមន្ត្រីក្រសួរការបរទេស
គួរបញ្ជាក់ផងដែរថា លោកហោ ណាំហុង រដ្ឋមន្ត្រីក្រសួរការបរទេស បាននិយាយថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងធ្វើឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា មុនពេលដែលមេដឹកនាំអាស៊ាននឹងប្រជុំនៅថ្ងៃទី១៨ ខែវិច្ឆិកា។
លើសពីនេះទៅទៀត របាយការណ៍ដដែលបានបន្ថែមថា កិច្ចប្រជុំស្តីពីគណៈកម្មាធិការអចិន្ត្រៃយ៍តំណាងអាស៊ាន ក្រោមអធិបតីភាពលោក កាន់ សារិទ្ធ អគ្គរាជទូតប្រចាំនៅប្រទេសឥណ្ឌូនេស៊ី និងតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន ធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ ដែលមានចូលរួមពីឧត្តមមន្ត្រីអាស៊ាន។ គួររំឭកផងដែរថា រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងចាប់ផ្តើមមកដល់កម្ពុជានៅថ្ងៃស្អែក៕
ដោយ ៖ ពិសិដ្ឋកែសម្រួលអត្ថបទពី ៖ CEN