កម្មវិធី Channel 3 Infinity Fun ត្រូវបានគេរាយការណ៍ថា នឹងត្រូវពន្យារពេលដោយសារតែក្ដីបារម្ភពីវីរុសកូរ៉ូណា ។

/

ព្រឹត្ដិការណ៍នេះ គ្រោងនឹងប្រារព្ធធ្វើ នៅថ្ងៃទី ១៤ មីនា ឆ្នាំ ២០២០ ដោយមានការចូលរួមសម្ដែងពីតារាប្រុសស្រីល្បីៗរបស់ស្ថានីទូរស្សន៍ Thai TV3 ។ ម្យ៉ាងទៀតស្ថានីយ៍ទូរទស្សន៍នេះ បានបញ្ចេញឱ្យដឹងពីក្រុមបាល់ទាត់សម្រាប់ព្រឹត្ដិការណ៍នេះ ។

/

ស្ថានីយ៍ទូរទស្សន៍ Thai TV3 មានគម្រោងចែកជូនសំបុត្រទស្សនាដល់ទស្សនិកជន នៅថ្ងៃទី ២៩ ខែកុម្ភៈនេះ ប៉ុន្ដែព្រឹត្ដិការណ៍នេះ ត្រូវបានលុបចោល ដោយសារតែក្ដីបារម្ភពីវីរុសកូរ៉ូណា ។

/

ស្ថានីយ៍ទូរទស្សន៍នេះ ពុំបានបង្ហើបឱ្យដឹងទេថា កម្មវិធី Channel 3 Infinity Fun នេះ នឹងប្រព្រឹត្ដិធ្វើ នៅពេលអនាគត ឬយ៉ាងណានោះទេ ។ ដូច្នេះសូមតាមដានសម្រាប់ការ Update បន្ថែមអំពីព្រឹត្ដិការណ៍នេះទាំងអស់គ្នា ៕

/

/

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate