គ្រឿងផ្សំដ៏សំខាន់បំផុត សំរាប់ថែរក្សាស្បែកគឺ វីតាមីនC ដែលមានផ្ទុកយ៉ាងច្រើននៅក្នុងផ្លែក្រូច សារធាតុវីតាមីន C នេះ នឹងជួយធ្វើឱ្យស្បែកមុខរបស់អ្នកឡើងសភ្លឺរលោង និង តឹងណែន  បានយ៉ាងឆាប់រហ័ស ប្តូរពណ៌ស្បែកពីសភាពខ្មៅងងឹត ទៅជាភ្លឺរលោង។ ផ្លែក្រូចត្រូវបានគេរកឃើញថា អាចជួយឱ្យស្បែករបស់អ្នក សភ្លឺរលោង បានដោយវិធីពីរយ៉ាង។

/

វិធីទីមួយ៖ យកផ្លែក្រូចធ្វើជាម៉ាសដោយលាយទឹកក្រូចស្រស់២ស្លាបព្រាបាយជាមួយនឹងម្ស៉ៅរមៀតបន្ទាប់មក យកមកលាបនៅលើស្បែកមុខ និងក មុនពេលចូលគេង។ អ្នកក៏អាចលាបវានៅលើដៃ និង ជើងរបស់អ្នកបានផងដែរ។ រួចលាងសំអាតទឹកចេញនៅពេលព្រឹក ធ្វើបែបនេះ​ជារៀងរាល់ថ្ងៃនឹងជួយឱ្យស្បែក និងស្បែកមុខរបស់អ្នក សភ្លឺរលោង បានយ៉ាងឆាប់រហ័ស។

វិធីទីពីរ៖ កិនសំបកក្រូចស្ងួតឱ្យម៉្ឋដទៅជាម្ស៉ៅ បន្ទាប់មកយកម្ស៉ៅសំបកក្រូចនោះ  ១ស្លាបព្រាបាយ លាយជាមួយនឹង ទឹកដោះគោជូរ ១ស្លាបព្រាបាយ កូរចូលគ្នាឱ្យសព្វ ធ្វើជាម៉ាស។ រួចយកវាមកលាប នៅលើស្បែក ទុករយៈពេល ១៥នាទី ទៅ២០នាទី ទើបលាងសំអាតទឹកចេញ។ វិធីនេះ​នឹងជួយស្បែក ឱ្យឡើងសភ្លឺរលោង និងបំបាត់ស្នាអុជខ្មៅ នៅលើស្បែកមុខរបស់អ្នក។

ចំណាំ៖ សូមធ្វើតាមវិធីនេះឱ្យបានម្តង ក្នុងមួយសបា្តហ៍ ឬពីរសប្តាហ៍ ម្តង កុំធ្វើលើសពីរយៈ ពេលនេះ!

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ top10homeremedies