ខាងក្រោមនេះ គឺជាខ្សែភាពយន្ដថៃថ្មីៗ ដែលនឹងចាក់បញ្ចាំង នៅខែសីហានេះ លើកញ្ចក់ទូរទស្សន៍ Thai TV3៖

រឿង Duang Tah Tee Sarm

/

ខ្សែភាពយន្ដរឿង  “Duang Tah Tee Sarm” ដែលសម្ដែងដោយលោក James Ma និងកញ្ញា Mew Nittha នឹងចាប់យកម៉ោងចាក់បញ្ចាំង នៅរៀងរាល់ថ្ងៃ ចន្ទ-អង្គារ ដែលពីមុនជាម៉ោងចាក់បញ្ចាំងរឿង “Tarm Ruk Keun Jai” ។

រឿង May December Romance

/

ខ្សែភាពយន្ដរឿង “May December Romance” ដែលផលិតដោយតារាស្រី Donut Manatsanun នឹងចាក់បញ្ចាំង នៅរៀងរាល់ថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យ វេលាម៉ោង ៨៖២០ នាទី ក្រោយរឿង “Ruk Nirun Juntra” បញ្ចាំងចប់ លើកញ្ចក់ទូរទស្សន៍ Thai TV3 ។

ខ្សែភាពយន្ដនេះ សម្ដែងដោយ Shahkrit Yamnam, Ryu Vachirawich, និង Yam Matira ។ ខ្សែភាពយន្ដរឿង “Me Always You” ដែលសម្ដែងដោយ Pae Arak និង Fang Dhanantorn គ្រោងនឹងចាក់បញ្ចាំង នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២១ នៅរៀងរាល់ថ្ងៃ សុក្រ និងសៅរ៍ វេលាម៉ោង ១១ យប់ ។

រឿង Peesard Saen Kul

/

ខ្សែភាពយន្ដបែបកំប្លែងរឿង “Peesard Saen Kul” ដែលសម្ដែងដោយ Boat Tara និង Lala Larissa នឹងចាក់បញ្ចាំង នៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២១ វេលាម៉ោង ៧ ល្ងាច ៕

/

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate