ព័ត៌មានអន្តរជាតិ   ៖ ​ ក្រុមគ្រួសារជនជាតិចិនមួយ មានភាពស្រឡាំងកាំងជាខ្លាំង បន្ទាប់ពីបានសំរេចចិត្តអោយប្រភេទពស់ថ្លាន់យក្សរបស់ពិភពលោក រស់នៅជាមួយនឹងកូនប្រុសតូចវ័យ ១៣ ឆ្នាំរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា  ក្មេងប្រុសតូចវ័យ    ១៣ ឆ្នាំរូបនោះមានឈ្មោះថា Azhe Liu មកពីខេត្តGuangdong ប្រទេសចិន ហើយបើនិយាយពីប្រភេទពស់ថ្លាន់យក្សរបស់ពិភពលោកមួយក្បាលនោះវិញ មានប្រវែងដល់ទៅ ១៥​ ហ្វឺតឯណោះ។

width=467

កាលដើមឡើយ  កាល Azhe មានវ័យទើបតែបាន ៦ ឆ្នាំ ឪពុករបស់គេក៏បានយកពងពស់មួយក្បាលនេះមកផ្ទះ   ដែលក្រោយមកទៀត វាក៏បានញាស់ចេញតែម្តង ។ ហើយអ្វីដែលនឹកស្មានមិនដល់នោះគឺថា ជំនួសអោយភាពភ័យខ្លាចនៃសត្វពស់ដូចទៅនឹងក្មេងដទៃAzhe បែរជាចូលចិត្តប្រឡែងលេង   និងនៅជាមួយវាទៅវិញ  ខណៈពេលដែលពស់មួយក្បាលនោះក៏មិនធ្វើទុក្ខទោម្នេញដល់ Azhe វិញដែរ។

គួររំឭកផងដែរថា   មកទល់នឹងពេលនេះ   Azhe  នៅបន្តរស់នៅជាមួយនឹងប្រភេទពស់ថ្លាន់យក្សរបស់ពិភពលោកមួយក្បាលនេះ    ខណៈពេលដែលប្រព័ន្ធផ្សព្វផ្សាយ  ក៏កំពុងមានការចាប់អារម្មណ៍ជាខ្លាំង៕

ដោយ​ ៖ ពិសិដ្ឋប្រភព ៖ orange