តាមរយៈការសម្ដែងរបស់កំពូលតារាលោក Mario Maurer និងកញ្ញា Yaya Urassaya ខ្សែភាពយន្ដរឿង “Bad Romeo” ដែលផលិតដោយអ្នកនាង Anne Thongprasom ពុំទាន់ថតចប់នៅឡើយទេ នេះបើយោងតាមប្រភពមួយបានឱ្យដឹង ។

/

នៅថ្ងៃទី២៩ ខែកក្កដានេះ លោក Sam Yuranunt ដែលសម្ដែងជាប៉ារបស់កញ្ញា Yaya Urassaya នៅក្នុងខ្សែភាពយន្ដនេះ បានបង្ហោះរូបថតជាច្រើនសន្លឹក ជាមួយនឹងតួឯកទាំងពីរ នៅលើបណ្ដាញ Instagram ផ្លូវការរបស់លោក ។

/

នៅក្នុង Caption តារាប្រុសរាមច្បងរូបនេះ បានបង្ហើបឱ្យដឹងថា លោកគិតថា ខ្សែភាពយន្ដនេះ គួរតែអាចចាក់បញ្ចាំង នៅឆ្នាំ ២០២១នេះ ។ ប៉ុន្ដែនៅមិនទាន់អាចចាក់បញ្ចាំងនៅឡើយទេ ដោយសារតែភាពយន្ដនេះ ត្រូវបានពន្យារការថតដល់ទៅ ៣ ដងរួចមកហើយ ។ លោក សង្ឃឹមថា ខ្សែភាពយន្ដថ្មីនេះ នឹងចាក់បញ្ចាំង នៅឆ្នាំក្រោយ ។

/

តើប្រិយមិត្ដ កំពុងរង់ចាំទស្សនាការសម្ដែងរបស់លោក Mario Maurer និងកញ្ញា Yaya Urassaya នៅក្នុងខ្សែភាពយន្ដរឿង “Bad Romeo” នេះមែនទេ?

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate