ព័ត៌មានអន្តរជាតិ   តាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស  Happening   ដែលទើបតែ បានចេញផ្សាយកាលពីពេលកន្លងទៅថ្មីៗនេះ អោយដឹងថា បុរសម្នាក់ត្រូវបានចាប់ឃាត់ខ្លួន និង ញ៉ាត់ចូលគុក បន្ទាប់ពីបានរកអោយឃើញថា គាត់បានខាំ និងទះកំភ្លៀងមិត្តស្រីរបស់ខ្លួន បន្ទាប់ ពីនាងបានរិះគន់ថា អាប្អូនរបស់គាត់តូចពេក ។

width=390

គួរបញ្ជាក់ផងដែរថា  បុរសដែលជាជនជាប់ចោទរូបនោះ​ មាន​ឈ្មោះថា Tyler Marshall វ័យ ២០ ឆ្នាំ ជាពលរដ្ឋរស់នៅរដ្ឋ  Florida សហរដ្ឋអាមេរិក រីឯ នារីដែលជាមិត្តស្រីបុរសរូបនោះវិញ មាន ឈ្មោះថា Brittany Siler វ័យ ១៩​ ឆ្នាំ។

គួរបញ្ជាក់ផងដែរថា   ទំនាក់ទំនងស្នេហាក្មេងវ័យមួយគូនេះ  មិនទាន់បានប៉ុន្មានផងក៏ដើរដល់ផ្លូវ បែកខណៈពេលដែលមានពេលមួយនោះ ពួកគេបានឈ្លោះប្រកែកគ្នា រហូតដល់ទាស់ពាក្យសម្តី និងបានប្រើអំពើហិង្សាតែម្តង ។  បើទោះជាអំពើហិង្សាបានកើតមានមែន  តែបុរសជាជនដៃដល់ ក្រោយមកត្រូវបានភ្នាក់ងារមានសមត្តកិច្ច ធ្វើការចាប់ឃាត់ខ្លួន៕