ប៉ះជាមួយក្រុមជំរើសជាតិអាឡឺម៉ង់ដ៏ខ្លាំងអស្ចារ្យ ក្រិចមិនអាចធ្វើឲ្យរឿងព្រេងកាលពីមុនកើតឡើងសារជាថ្មីបានឡើយ ពោលគឺគ្មានសំណាង។

ក្រោយពីការប្រកួតចាប់ផ្តើមភ្លាម អាឡឺម៉ង់បានធ្វើការវាយសំរុក និងរកបានឱកាសស៊ុតបាល់គ្រោះថ្នាក់ជាច្រើនទៅលើក្រិច។ ប៉ុន្តែរហូតដល់នាទីទី39 ទើបអាឡឺម៉ង់រកគ្រាប់បាល់នាំមុខបាន ដោយកីឡាករ Philipp Lahm។ លទ្ធផលនេះ នៅបន្តរហូតដល់ចប់តង់ទីមួយតែម្តង។ 

/

អាឡឺម៉ង់ពិតជាខ្លាំងណាស់ បើប្រៀបជាមួយក្រិច

លុះចូលដល់តង់ទីពីរបានប្រហែលជា 10នាទី រឿងស្មានមិនដល់មួយបានកើតឡើង គឺក្រិចរកគ្រាប់បាល់ស្មើវិញបានសំរេច ដោយកីឡាករ Samaras។ ពេលនោះមានមនុស្សជាច្រើនបានគិតដល់រឿងព្រេងកាលពីមុនរបស់ក្រិច ជាក្រុមធ្លាប់ជាម្ចាស់ជើងឯកយូរ៉ូដែរនោះ អាចនឹងកើតមានសារជាថ្មី។

ប៉ុន្តែជាមួយស្មារតី​ និងកំលាំងដ៏ខ្លាំងក្លារបស់ក្រុមជំរើសជាតិលំដាប់កំពូលមួយដែរនោះ អ្វីដែលមនុស្សជាច្រើនបានគិតដល់ ក៏ដូចជាក្តីសង្ឃឹមរបស់ក្រិច ក៏បានរលាយបាត់ស្រមោលសូន្យសុងតែម្តង នៅពេលក្រុមកីឡាករអាឡឺម៉ង់ទាត់បាល់ទំលុះសំណាញ់របស់ក្រិចបន្តបន្ទាប់គ្នារហូតដល់បីគ្រាប់ តែក្នុងរយះពេល 13នាទីតែប៉ុណ្ណោះ។ សល់ប៉ុន្មាននាទីចុងក្រោយ ក្រិចក៏រកគ្រាប់បាល់បានមួយគ្រាប់វិញផងដែរ។ ចប់ការប្រកួត អាឡឺម៉ង់ឈ្នះក្រិច ដោយលទ្ធផល 4-2 ហើយមានសិទ្ធិចូលប្រកួតនៅវគ្គបន្ត ដោយរង់ចាំក្រុមណាដែលឈ្នះ ក្នុងការប្រកួតរវាង អង់គ្លេស និងអ៊ីតាលី៕

Video Highlight Goals Germany vs Greece

លទ្ធផល៖ អាឡឺម៉ង់-ក្រិច (4-2)រកបានគ្រាប់បាល់៖  អាឡឺម៉ង់ៈ Lahm (39'), Khedira (61'), Klose (68'), Reus (74')                           ក្រិចៈ  Samaras (55'), Salpingidis (pen 89')កីឡាករចូលប្រកួត៖

/

ដោយ៖ សិលាប្រភព៖ 24h