កាលពីថ្ងៃទី២៦ ខែមិថុនា កញ្ញា Bow Maylada បានផ្ដល់បទសម្ភាសន៍ ដល់អ្នកយកព័ត៌មានរបស់ស្ថានីយ៍ទូរទស្សន៍ Thai TV3 ។ នៅអំឡុងពេលសម្ភាសន៍ ពិធីករកម្មវិធីទូរទស្សន៍បានសួរកញ្ញា Bow Maylada អំពីតារា នៅក្នុងចិត្ដរបស់នាង ប្រចាំនៅស្ថានីយ៍ទូរទស្សន៍ Thai TV3 ។

/

តារាកំពុងរះ រូបនេះ បានឆ្លើយតបថា អ្នកនាង Anne Thongprasom គឺជាតារាក្នុងចិត្ដរបស់នាង ។ Bow Maylada បានមើលខ្សែភាពយន្ដភាគរបស់តារាជើងចាស់រូបនេះ តាំងតែពីនាង នៅក្មេង ។ ម្យ៉ាងទៀត ម្ដាយរបស់នាង ក៏កើតកោតសរសើរចំពោះ អ្នកនាង Anne Thongprasom ផងដែរ។

/

Bow Maylada បន្ថែមថា​ នាងធ្លាប់ជួបលោក Nadech Kugimiya នៅឯព្រឹត្ដិការណ៍ជាច្រើន តែនាងមិនធ្លាប់ និយាយជាមួយលោក និងធ្វើការជាមួយលោក ពីមុនមកទេ ។

/

នាងមានក្ដីរំភើប និងរីករាយជាខ្លាំង ក្នុងការធ្វើការជាមួយផលិតករភាពយន្ដ P’ Off និង P’ Deng ។ ម្យ៉ាងទៀត នាងក៏បានទស្សនាខ្សែភាពយន្ដភាគជាច្រើន ដែលពួកគាត់ផលិតផងដែរ ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate