យើងធ្លាប់ដឹងហើយថា កាលពីលើកមុន យើងមានមឹកទស្សទាយបាល់ EURO ២០១១ នៃការប្រកួតរវាង Aregentina vs Germany ពេលនេះមានដំរីទស្សទាយបាល់ទៀតហើយ ។

/ដំរីញីមួយក្បាលឈ្មោះ Nelly ដែលធ្លាប់ទស្សទាយត្រូវការ ប្រកួតបាល់ទាត់ EURO ដែលនោះថ្ងៃនេះអ្នកមើលថែ បង្វឹករបស់ Nelly បានសាកសួរទៅដំរីនោះ ដើម្បីធ្វើការទស្សទាយគូរប្រកួតUEFA Champion League ដែលមានក្រុម Bayern Munich និង Borussia Dortmund ប្រកួតវគ្គផ្តាច់ព្រ័ត្រនៅកីឡាដ្ឋាន Wembley ប្រទេសអង់គ្លេសខាងមុខនេះ ។ អ្នកបង្វឹករបស់ Nelly អោយនាងទស្សទាយដោយ ដាក់ហ្គោន ២ អោយនាងស៊ុតបាល់ ដោយ​ហ្គោនទី ១ តំណាងអោយក្រុមBayern Munich ហើយហ្គោនទី ២ តំណាងអោយក្រុម Dortmund ។ Nelly បានទាត់បាល់ទៅទីរបស់ក្រុម Bayern Munich បញ្ជាក់ថានាងទស្សទាយអោយក្រុម Bayern Munich និងឈ្នះក្រុមDortmund ក្នុងការប្រកួតមួយនេះ ។ ទោះជាយ៉ាងនេះក្តី យើងនៅមិនទាន់ហ៊ានសនិដ្ឋាននៅឡើយដូចនេះមានតែចាំ តាមដានទស្សនាការប្រកួត នៅថ្ងៃទី ២៦ ឧសភា ខាងមុខនេះទេ ៕

 

ដោយ ៖ កុសលប្រភព ៖ k14