ភំ្នពេញ៖ សាលារាជធានីភ្នំពេញ  មានកិត្តិយសជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យជ្រាបថាៈ កំណាត់ផ្លូវជាតិលេខ ៦   ចាប់ពីគល់ស្ពានមិត្តភាព   កម្ពុជា-ជប៉ុន ជ្រោយចង្វារ    ដល់មុខមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍   សើស្បែក   និងកាមរោគ នៃក្រសួងសុខាភិបាល ដែលមានប្រវែង ៤០០០ម៉ែត្រ  ទទឹង ២៣,៥០ម៉ែត្រត្រូវបានអ៊ុតកៅសូរួចរាល់ កាលពីខែមេសា ឆ្នាំ២០១២ ។

សាលារាជធានីភ្នំពេញសង្កេតឃើញថា    បងប្អូនប្រជាពលរដ្ឋខ្លះ   បានធ្វើដំណើរឆ្លងកាត់ដោយប្រើប្រាស់យានយន្តគ្រប់ប្រភេទ    បើកបរក្នុងល្បឿនលឿនហួសកំណត់  ហើយអ្នកខ្លះទៀត បើកបរល្មើសហួសចូលក្នុងតំបន់ស្ថាបនាសួនច្បារចែកទ្រូងផ្លូវ។

ចំពោះមុខសាលារាជធានីភ្នំពេញ    នឹងចាប់ផ្តើមការដ្ឋានស្ថាបនាសួនច្បារចំកណ្តាលទ្រូងផ្លូវ មានទទឹងប្រវែង ២,៥០ម៉ែត្រ ដោយមានដំាស្មៅ ផ្កា ដើមជ្រៃ បំពាក់អំពូលភ្លើងព្រែកជា២ ចំកណ្តាលសួនច្បារ លាបគំនូសចរាចរ  និងដាក់ស្លាកសញ្ញាចរាចរ។ ការងារនេះ   បានចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២ ម្សិលមិញ។

អាស្រ័យដូចបានជម្រាបជូនខាងលើ  សូមសាធារណជនទាំងអស់ចូលរួមសហការឱ្យបានល្អ មានប្រុងប្រយ័ត្នក្នុងពេលបើកបរ ដោយគោរពឱ្យបានត្រឹមត្រូវតាមច្បាប់ចរាចរផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា៕

width=456

ដោយ៖ វណ្ណៈប្រភព៖ សេចក្តីជូនដំណឹងសាលារាជធានីភ្នំពេញ