ទារកអាយុ៧ខែ មានឈ្មោះថា Aidin រស់នៅក្នុងខែត្រ Khon Kaen ប្រទេសថៃ ត្រូវគេប្រទះឃើញកប់ក្នុងដីជម្រៅ ២០សង់ទីម៉ែត្រ កាលពីខែកុម្ភៈកន្លងទៅ។ ប្រការដែលគួរចាប់អារម្មណ៍គឺនៅលើដងខ្លួនទារកនេះ មានស្នាមកាំបិតចំនួន ១៤កន្លែង ដែលនេះប្រហែលជាជនដៃដល់ចង់ចាក់ចម្លាប់ មុននឹងកប់ចោល។

/

ប៉ុន្តែ អ្នកឃ្វាលសត្វម្នាក់មានឈ្មោះថា Kachit Krongyut បានឃើញជើងដ៏តូចមួយផុសពីដីក្រោមដើមឈើមួយដើម និងឮសម្លេងយំ ហើយក៏ប្រញាប់កាយដី ទើបដឹងថា មានទារកម្នាក់ត្រូវគេកប់ទាំងរស់។

អ្នកស្រី Kachit Krongyut ឱ្យដឹងថា “ដំបូងខ្ញុំគិតថា មានអ្នកណាម្នាក់កប់សត្វចិញ្ចឹមរបស់ខ្លួន ប៉ុន្តែ ភ្លាមនោះ ខ្ញុំបានឃើញជើងតូចមួយ។ ខ្ញុំបានហៅឱ្យគេជួយ។ ពេលកាយឡើង ខ្ញុំឃើញទារកនេះត្រូវគេកប់ផ្កាប់មុខ”។

/

ទារកនេះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។ ក្រុមគ្រូពេទ្យនិយាយថា កម្លាំងដីខ្សាច់ដែលសង្កត់ពីលើមុខរបួសបានជួយឃាត់ឈាមមិនឱ្យហូរ ដែលនេះបានជួយឱ្យទារកនៅមានជីវិត។

បើទោះត្រូវរបួសជាទម្ងន់ និងត្រូវកប់ទាំងរស់ ប៉ុន្តែ ទារកនេះ បានជាសះស្បើយយ៉ាងលឿន។ ក្រោយពីសុខភាពបានល្អឡើងវិញ ទារក Aidin ត្រូវបានបញ្ជូនទៅថែទាំនៅក្នុងមណ្ឌលកុមារកំព្រា។

/

សំណាងល្អណាស់ មិនយូរប៉ុន្មាន ទារក Aidin ត្រូវបានគូស្វាមីភរិយាជនជាតិស៊ុយអែតសុំយកទៅចិញ្ចឹម។ Supachai Pathimchart ប្រធានមណ្ឌលកុមារកំព្រាបានឱ្យដឹងថា “យើងខ្ញុំបានពិនិត្យយ៉ាងល្អិតល្អន់ដើម្បីធានាឱ្យបានថា Aidin នឹងត្រូវបានទទួលចិញ្ចឹមដោយគ្រួសារល្អមួយ”។

ប្រែសម្រួល ៖ តារាប្រភព ៖ Dailymail