នាងមិនត្រឹមតែជាស្រីស្អាត សិចស៊ី និងអាចលេងឧបករណ៍ភ្លេង ដល់ទៅបីប្រភេទ ក្នុងពេលតែមួយនោះទេ ប៉ុន្ដែនាងថែមទាំងលេងបានល្អ និងពិរោះទៀតផង។

នេះមិនមែនជាការលេងសើចនោះទេ ប៉ុន្ដែវាជាជំនាញមួយរបស់ស្រីស្រស់ ជនជាតិ តៃវ៉ាន់ម្នាក់នេះ។ នាងបានបង្ហាញពីភាពស្ទាត់ជំនាញក្នុងការប្រើប្រាស់ឧបករណ៍ភ្លេងទាំងបីប្រភេទ គឺ វីយូឡុង ព្យាណូ និងពិន។
ថ្វីបើ វីដេអូ នេះ ត្រូវបានគេបង្ហោះកាលពីខែឧសភា ឆ្នាំ ២០១១ ប៉ុន្ដែវាបានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់អ្នកលេងអ៊ីនធើរណិត ហើយការចុចចូលមើល បានកើនដល់ជិត ៦លាននាក់។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ ៖ សីហាប្រភព ៖ YT