ព្រឹតិការណ៍ពិព័រណ៍ពាណិជ្ជកម្មធំមួយត្រូវបាន និងកំពុងធ្វើឡើងនៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី ១៤ដល់ថ្ងៃទី ១៧មិថុនា ឆ្នាំ ២០១២ ដោយមានក្រុមហ៊ុន ប្រមាណជា ៦៥ បានចូលរួម។

width=468

ពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា កាលពីឆ្នាំ ២០១១

ពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា លើកទី៤ ត្រូវបានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ ២០១២ នេះ បាន និងកំពុងប្រព្រឹតទៅនៅក្នុងសាលតាំងពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី ១៤ដល់ថ្ងៃទី ១៧មិថុនា ឆ្នាំ ២០១២ វេលាម៉ោង ៨និង ៣០នាទីព្រឹក ដល់ម៉ោង ១៨ និង៣០នាទីល្ងាច។ ព្រឹតិករណ៍ដ៏អស្ចារ្យនេះ មានការចូលរួមពីសំណាក់ក្រុមហ៊ុន និងហាងលក់គ្រឿងអលង្ការប្រមាណជា ៦៥។

សូមបញ្ជាក់ថា ពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា លើកទី៤ នេះ មានបម្រាមខុសពីការតាំងពិព័រណ៍ពាណិជ្ជកម្មធម្មតាមុនៗ ដោយសារមានបម្រាមមួយចំនួន ដូចជា ហាមយកអាវុធចូល ហាមពាក់ពួកសុវត្ថិភាព ហាមពាក់វែនតាខ្មៅ ហាមថតរូប ហាមជក់បារី ហាមយកសត្វចិញ្ចឹមតាមខ្លួន ហាមស្លៀកខោខ្លី និងហាមពាក់ស្បែកជើងផ្ទាត់ អ្នកចូលរួមទស្សនាត្រូវតែមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ និងត្រូវស្លៀកពាក់អោយបានសមរម្យ។

គួររំឭកដែរថា ពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា លើកទី៣ ដែលត្រូវបានធ្វើឡើងកាលពីឆ្នាំ ២០១១ មានក្រុមហ៊ុនក្នុងស្រុក ក្រុមហ៊ុនមកពីប្រទេសចិន ហុងកុង ជប៉ុន អ៊ីស្រាអែលឡាវ សឹង្ហបុរី ថៃ និង ចក្រភពអង់គ្លេស។ ពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា លើកទី៣ មានភ្ញៀវចូលទស្សនាប្រមាណជា ៧,២៨២នាក់៕

ដោយ ៖ សូរីយ៉ា