បើនិយាយដល់ឈ្មោះ Mr.Bean ប្រហែលជាអ្នកណាៗក៏បានស្គាល់គាត់រួចទៅហើយ តាមរយះទេពកោសល្យសម្តែងកំប្លុកកំប្លែងយ៉ាងល្អរបស់គាត់ ធ្វើឲ្យទស្សនិកជនទប់សំណើចមិនបាន។

ថ្មីៗនេះ Mr.Bean បានបង្ហាញមុខសារជាថ្មីនៅក្នុងថ្ងៃបើកសម្ភោធកីឡាអូឡាំពិក ២០១២នៅទីក្រុងឡុង ប្រទេសអង់គ្លេស។ គាត់បានបង្ហាញមុខក្នុងឆាកប្រគុំតន្ត្រីមួយ ដោយគាត់ក៏ជាតន្ត្រីករលេងព្យាណូម្នាក់ផងដែរ។ អ្វីដែលចង់និយាយនៅពេលនេះ គឺគាត់មិនបានលេងព្យាណូឲ្យបានត្រឹមត្រូវដូចតន្ត្រីករព្យាណូដ៏ទៃទៀតឡើយ គឺគាត់លេងតាមរបៀបផ្សេងរបស់គាត់។

/

Mr.Bean លេងព្យាណូ

ចង់ដឹងថា Mr.Bean លេងព្យាណូរបៀបណាក្នុងពិធីបើកសម្ភោធកីឡាអូឡាំពិក ២០១២នោះសូមទស្សនានូវវីដេអូខាងក្រោមនេះទាំងអស់គ្នាណា !

Clip Mr.Bean បង្ហាញមុខនៅថ្ងៃបើកសម្ភោធកីឡាអូឡាំពិក

ដោយ៖ សិលាប្រភព៖ youtube