ព័ត៌មានអន្តរជាតិ ​​  គ្រឿងញៀនដែលមានតម្លៃស្មើនឹងសាច់ប្រាក់ដល់ទៅ ២៦៤ លានដុល្លារ នោះ ត្រូវបានប្រទះឃើញ នឹងធ្វើការរឹបអូស ពីសំណាក់ក្រុមមន្រ្តីប៉ូលីសដ៏ជំនាញ អូស្រ្តាលី នេះ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Happening ដែលទើបតែបានចេញផ្សាយកាល ពីពេលកន្លងទៅ។

width=486

គួរបញ្ជាក់ផងដែរថា ការរឹបអូសគ្រឿងញៀនទាំងនេះអាចធ្វើទៅបានបន្ទាប់ពីភ្នាក់ងារមានសមត្ត កិច្ចរបស់ប្រទេសអូស្រ្តាលី ​ បានឆែកឆេរ  និង រកឃើញថាបានបង្កប់នៅក្នុងឡានរលូមួយគ្រឿង ដែលធ្វើការនាំចូលពីប្រទេសចិន។

width=482

លើសពីនេះទៅទៀត របាយការណដដែលក៏បានបន្ថែមអោយដឹងផងដែរថា មនុស្សពីរនាក់ត្រូវ បានចាប់ឃាត់ខ្លួន ទាក់ទិនទៅនឹងការរត់ពន្ធគ្រឿងញៀនលើកនេះក្នុងនោះរួមមានពលរដ្ឋអាមេ រិកម្នាក់ វ័យ ៣៣ ឆ្នាំ និងបុរសម្នាក់ផ្សេងទៀត ដែលជាពលរដ្ឋកាណាដា មានវ័យ ៣៤ ឆ្នាំ៕

ដោយ ៖ រិទ្ធី ប្រភព ៖ Happening