អន្តរជាតិ ៖ វាជារឿងមួយដែលនឹកស្មានមិនដល់ ខណៈពេលដែលអ្នកបើកបររថយន្តម្នាក់នៅបន្តរស់រានមានជីវិត ពោលគឺ គ្រាន់តែត្រូវបានរងរបួសជាទម្ងន់តែប៉ុណ្ណោះ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ ដោយឡានរបស់គាត់ បានហោះសំកាំងខ្លួននៅលើអាកាស មុននឹងសំចតនៅចំពីលើដំបូលផ្ទះប្រជាពលរដ្ឋ ដោយផ្ងារជើងទ្រមេឃ។

គួរបញ្ជាក់ផងដែរថា គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើងកាលពីព្រឹកព្រលឹមថ្ងៃច័ន្ទកន្លងផុតទៅថ្មីៗនេះ នារដ្ឋTexas សហរដ្ឋអាមេរិក ហើយបើនិយាយពីមូលហេតុដែលឈានទៅដល់ថ្នាក់កើតមានឡើង នូវគ្រោះថ្នាក់ចរាចរណ៍លើកនេះ ក៏ព្រោះតែរថយន្តមួយគ្រឿងនោះ បានបើកក្នុងល្បឿនលឿន និងខុសបច្ចេកទេសក្នុងការបត់ផ្លូវកោង។ when the driver was speeding and failed to take a bend in the road.
លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា បុរសដែលជាអ្នកបើករថយន្តបង្កហេតុរូបនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ស្របពេលដែលការតាមដានស៊ើបអង្កេតនៅតែបន្តមាន ថាតើបុរសរូបនោះ ស្ថិតនៅក្នុងស្ថានភាពស្រវឹងឬយ៉ាងណា?
ដោយ ៖ ពិសិដ្ឋប្រភព ៖ Happening