/បើនិយាយអោយស្រួលស្ដាប់ វិស័យល្បែងស៊ីសង នៅអាស៊ីកំពុងតែរីកដុះដាលយ៉ាងឆាប់រហ័សនៅ Macau និង Singapore គឺជាទីកន្លែងដែលមាន Casino រីកលូតលាស់នឹងពេញនិយមជាងគេសម្រាប់អ្នកដែលចង់មករកទេសចរណ៍បែបល្បែងស៊ីសង។ ហើយក្រលេកមកមើលកម្ពុជាក៏ជាប្រទេសមួយដែលទាញយកចំណូលពីទេសចរណ៍ល្បែងស៊ីសងនេះផងដែរ។ នៅរាជធានីភ្នំពេញNagaCorp គឺជាក្រុមហ៊ុនធំតែមួយគត់ដែលមានអាជ្ញាបណ្ណក្នុងការប្រកបសាជីវកម្មល្បែងស៊ីសងហើយក្នុងនោះគេឃើញមានក្រុមហ៊ុនដទៃទៀតផងដែរដែលកំពុងតែផ្ដល់សេវាកម្មនេះដោយឋិតក្រោមច្បាប់នៅតាមបណ្ដោយព្រំដែនដូចជាទីក្រុង បាវិត និងប៉ោយប៉ែតជាដើម។នៅក្នុងប្រទេសថៃ និងវៀតណាមល្បែងស៊ីសងត្រូវបានគេហាមឃាត់ លើកលែងតែមានការលេងតាម Internet និងនៅមានកន្លែងដែលបើកខុសច្បាប់ប៉ុណ្ណោះ។ ហើយសម្រាប់អ្នកដែលរស់នៅក្នុងប្រទេសទាំង ២ នេះប្រសិនបើជាគេចង់លេងល្បែងពួកគេច្រើនតែធ្វើដំណើរមកកម្ពុជា ដើម្បីចូលមកលេងនៅក្នុង Casino ដែលស្របច្បាប់។ បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានអោយដឹងថាប្រជាជាតិ ៣ ដែលមកទស្សនាប្រទេសកម្ពុជាច្រើនបំផុតនោះគឺ វៀតណាម ចិន និងកូរ៉េ យើងមិនដឹងច្បាស់ទេថាតើអ្នកទេសចរណ៍ទាំងនោះចង់មកមើលអង្គរវត្ត ឬចង់មកលេងល្បែង។រាល់ Casino ស្របច្បាប់ដែលមាននៅប្រទេសកម្ពុជាសុទ្ធសឹងតែជា Casino ប្រណិតៗដូចជា Titan King ដែលជា Casino តម្លៃ ១០០ លានដុល្លា ឋិតនៅទីក្រុង បាវិត លើដី ២ ហិកតាកន្លះ ជាមួយនឹងបុគ្គលិកជាង ៦០០០ នាក់។ បើយើងសង្កេតមើលទៅឃើញថាវិស័យនេះក៏អាចទាក់ទាញភ្ញៀវចូលមកទស្សនាកម្ពុជាបានមួយផ្នែកផងដែរ ក៏ដូចជាអាចផ្ដល់ការងារដល់ធនធានមនុស្សនៅកម្ពុជាហើយបើគិតតាមការវាយតម្លៃរបស់ក្រសួងទេសចរណ៍គេអាចប៉ាន់ប្រមាណបានថាក្នងុឆ្នាំ២០២០ ចំនួនអ្នកមកទស្សនាកម្ពុជាអាចកើនដល់ ៧ លាននាក់ក្នុងមួយឆ្នាំ។ចុះលោកអ្នកវិញមានយោបលយ៉ាងណាដែរចំពោះការរីកលូតលាស់នៃវិស័យនេះ?

ប្រែសម្រួលដោយ៖ Blankប្រភពពី៖ Khmerbird