ជាតារាល្បីមួយរូប រាល់អំពើនិងការនិយាយស្តីរបស់ខ្លួន តែងតែត្រូវបានគេ ចាប់អារម្មណ៍ហើយនឹងលើកយកមកពិចារណា ។ ប្រសិនបើល្អ តារានោះនឹងទទួលបានការស្រឡាញ់និងគាំទ្រច្រើន តែប្រសិនបើអាក្រក់វិញ តារានោះនឹងត្រូវទទួលរងការ រិះគន់យ៉ាងចាស់ដៃជាមិនខាន ។ថ្មីៗនេះគេហទំព័រ Whattodowiththekids បានបើកការបោះឆ្នោតដើម្បីស្រង់មតិមួយ ដើម្បីអោយដឹងថាតើតារាៗណាខ្លះ ដែលមានឈ្មោះល្អហើយទទួលបានការគាំទ្រ ជាគំរូល្អដល់យុវវ័យក្នុងឆ្នាំ ។ នៅក្នុងចំនោមតារាស្រីដែលត្រូវបានជ្រើសរើសនោះ គេឃើញតារាចំរៀងស្រីដ៏ល្បី Taylor Swift ទទួលបានការគាំទ្រច្រើនជាងគេ ជាតារាស្រីដែលជាគំរូល្អដល់ក្មេងៗនិងយុវវ័យ ។ លេខ ៣ និងលេខ ៤ បានទៅលើព្រះនាងរបស់អង់គ្លេស Kate Middleton និងតារាសំដែងទូរទស្សន៍ Oprah Winfrey ៕Taylor

1. Taylor Swift 
ក្រៅពី Taylor Swift ទៅតារាសំដែងតួឯករឿង Hunger Game ដែលមានចរិតស្លូតបូត សុភាពរាបសារគ្រប់ពេលចូលកម្មវិធីធំៗនោះបានជាប់លេខ ២ គឺ Jennifer Lawrence ។ ចំណែកតារាចំរៀងវ័យក្មេងម្នាក់ទៀតគឺ Selena Gomez ដែលតែងតែរក្សា គំលាតឆ្ងាយពីរឿងអាស្រូវ និងមិនសូវស្លៀកពាក់សិចស៊ីឡើយ នាងបានជាប់លេខ ៣ ។ 
 
Taylor
2. Jennifer Lawrence
 
Taylor3. Selena Gomez
 
Taylor
4. ព្រះនាង Kate Middleton
 
Taylor

 

ប្រែសម្រួល ៖ លីលីប្រភព ៖ k14