លោក Noel Cruz ជនជាតិហ្វីលីពីន ដែលរស់នៅក្នុងរដ្ឋ កាលីហ្វរញ៉ា សហរដ្ឋអាមេរិក បានធ្វើតុក្កតារូបតារាៗ ដែលមើលទៅគឺដូចមែនទែន ហើយអាចលក់បានក្នុងតម្លៃថ្លៃទៀតផង។លោក Cruz បានប្រាប់ថា គាត់មានការពិបាកក្នុងការធ្វើតុក្កតានេះ ព្រោះតែការគូរនេះគឺវាពិបាកហើយណាមួយពិបាកជាងគេនោះគឺធ្វើម៉ូដសក់នេះឯង តែដោយសារតែវាជារបស់ធ្វើដោយដៃ ហើយមើលទៅដូចមនុស្សពិតនោះទើបគាត់អាចលក់វាបានថ្លៃ។ ក្នុងនោះតុក្កតាទី ១ របស់គាត់ដែលគាត់បានប្រើស្នាដៃពូកែនេះគូរគឺតារាភាពយន្ត Audrey Hepbuin ដែលជាតារាដែលឈ្នះពានរង្ខាន់ អូស្កា ពីរឿង MyFair Lady។រាល់តុក្កតារបស់គាត់អាចលក់បានរហូតដល់តម្លៃ ៤៣០០ ដុល្លា ដោយគាត់ដាក់ដេញថ្លៃនៅលើគេហទំព័រ E-bay៕





ដោយ៖ ម៉ូកាប្រភពពី៖ K14