នៅសម័យបូរាណ ខ្មែរដាក់ឈ្មោះកូនចៅ ទៅតាមក្បូនខ្នាត សឹងរកគ្រូអាចារ្យគន់គូរទស្សទាយ មើលតាមពាលារាសីត្រឹមត្រូវ។ ម្យ៉ាងទៀតចំនួនព្យាង្គក៏ ត្រូវស្របតាមវណ្ណៈគ្រួសារដែរ ដែលមានជាលំដាប់តាមពូជពង្សដូចតទៅៈ

ក. ចំពោះព្រះរាជបុត្រព្រះមហាក្សត្រព្រះនាមនីមួយៗមានពីបួនព្យាង្គឡើងទៅដូចជា ព្រះរាជបុត្រព្រះបាទជ័យវរ្ម័ន្តទី៧ វិរកុមារ សុរិយកុមារ។

ខ. ចំពោះរាជវង្សានុវង្ស និងមន្រ្តីដែលព្រះរាជាតែងតាំងជាក្សត្រពេញអង្គព្រះនាមត្រូវមានយ៉ាងច្រើនត្រឹមតែបីព្យាង្គ ដូចជា វិរយៈ ប៉ូរក្ខស៊ី ពិស្ណុលោក(មន្ត្រីរាជវង្ស)។

គ. ចំពោះបុត្រមន្ត្រី គហបតី និងមន្ត្រីកត្តិយសនាមបុត្រត្រូវមានយ៉ាងច្រើនពីរព្យាង្គដូចជា សម្បត្តិ ចំរើន សុខា ។ល។

ឃ. ចំពោះបុត្រប្រជារាស្ត្រសាមញ្ញទូទៅនាមបុត្រមានតែមួយព្យាង្គឬមួយម៉ាត់ទេពោលគឺ ឈ្មោះ សុខ សៅ ម៉ែន ម៉ុក ជា គង់ ។ល។ បើរាស្ត្រណាបានធ្វើជាមន្ត្រីកាលណា គេគ្រាន់តែបន្ថែមទៅលើឈ្មោះទាំងនោះ នូវគោរម្យងារដូចជា ពញា ឧកញ៉ា ។ល។

(ស្រង់ចេញពីសៀវភៅ បរិវាស័ព្ទក្នុងភាសាខ្មែរ និពន្ធដោយស៊ីសុវត្ថិ ប៉ូរក្ខស៊ី ឆ្នាំ១៩៧២)

គេហទំព័រសាលារៀន salarean.com

Photo

ផ្តល់សិទ្ធដោយ ៖​ ដើមអម្ពិល