ម៉ូតូ Triumph Daytona 675 ស៊េរីថ្មី ឆ្នាំ២០១៤ គឺជាប្រភេទម៉ូតធំ បែប Sport ដ៏ស្រស់ស្អាត ដែលមានរូបរាងធំ ខ្ពស់ ដែលសាកសមបំផុត សំរាប់យុវវ័យសម័យថ្មី។ ម៉ូតូ Triumph Daytona 675 ដ៏ស្រស់សង្ហា ត្រូវទទួលការចាប់អារម្មណ៍ និងទទួលបានការគាំទ្រជាច្រើន ពីសំណាក់អ្នកចូលចិត្តម៉ូតូធំ។
ម៉ូតូ Triumph Daytona 675 ជាម៉ូតូធំដ៏ប្រណិត ដែលត្រូវបានរចនាម៉ូដ និង តុបតែងឡើងល្អឥតខ្ចោះ ទាំងរូបរាងដ៏ទាក់ទាញមានកំលាំងម៉ាស៊ីន៤ ខ្លាំង ដល់ទៅ ៦៧៥សេសេ លឿន និង មានបំពាក់ជាប់មកជាមួយនឹងធុងទឹកត្រជាក់ សំរាប់ការពារម៉ាស៊ីនម៉ូតូ មិនឱ្យក្តៅខ្លាំងពេលកំពុងធ្វើដំណើរទៅផ្លូវឆ្ងាយ ប្រកបដោយសុវត្ថិភាពខ្ពស់ ដោយពុំមានក្តីបារម្ភ និងមានតំលៃ ១១,៥៩៩ដុល្លារ នៅអាមេរិក៕
សូមទស្សនា រូបភាព ខាងក្រោម




ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ topspeed