ជីវិតរស់នៅ
>
យល់ដឹង
របៀប ឆាគ្រឿងក្នុងក្រួចឱ្យមានរសជាតិឆ្ងាញ់
02/07/2018 11:40
គ្រឿងផ្សំ៖
គ្រឿងក្នុងក្រួច ៥ ខាំ
ត្រកួន ១គីឡូក្រាម (បេះស្លឹកចេញខ្លះ យកតែផ្នែកខ្ចីៗ)
ម្ទេស តាមចំណូលចិត្ត ( ចិញ្រ្ចាំឱ្យម៉ត់)
ខ្ទឹមស ៥ កំពិស (ចិញ្រ្ចាំឱ្យម៉ត់)
ស្ករ ១ស្លាបព្រាបាយ
អំបិល ១ស្លាបព្រាបាយ
ទឹកត្រី ២ស្លាបព្រាបាយ
ប្រេងខ្យង ១ស្លាបព្រាបាយ
ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
ប្រេងឆា ២ស្លាបព្រាបាយ
របៀបធ្វើ
៖
យកគ្រឿងក្នុងក្រួចច្របាច់ជាមួយអំបិល រូចលាងទឹកឱ្យស្អាត (ធ្វើបែបនេះបីបួនដង) តែពងក្រួចដាក់ដោយឡែកមិនចាំបាច់លាងច្របាច់វាទេ។
យកគ្រឿងក្នុងក្រួចហាន់តូចៗល្មម។
ដាំទឹកបន្តិច (ដាក់អំបិលបន្តិច) ឱ្យពុះ រួចដាក់គ្រឿងក្នុងក្រួចស្រុះប្រហែល ៥ នាទី តែពងក្រួចមិនចាំបាច់ស្រុះក៏បាន រូចស្រង់ចេញ ដាក់ត្រាំក្នុងទឹកត្រជាក់ប្រហែល ៣ នាទី។
ដាំទឹកបន្ដិចឱ្យពុះ រួចដាក់ប្រេងឆា ២-៣ តំណក់ និងត្រកួនចូលស្រុះប្រហែល ២-៣ នាទី រួចស្រង់ដាក់កញ្រ្ជែងឱ្យស្រស់ទឹក។
ដាក់ប្រេងឆាក្នុងខ្ទះ ដាំឱ្យក្តៅ រួចដាក់ខ្ទឹមសចូលបំពងឱ្យប្រែពណ៌បន្ដិច សឹមដាក់ម្ទេសចូលឆាបីបួនត្រឡប់ សឹមដាក់សាច់ចូល ឆាបីបួនត្រឡប់ រួចបន្ថែមរសជាតិដោយ ស្ករ ទឹកត្រី ប្រេងខ្យង និងម្សៅស៊ុបចូលឆាចូលគ្នាអោយសព្វ។
រំងាស់សាច់ឱ្យស្ងួតទឹក រួចថែមទឹកបន្តិចទៀត រំងាស់រហូតដល់សាច់ឆ្អឹនល្អ ភ្លក្សរសជាតិតាមចំណូលចិត្ត តែកុំសូវត្រឡប់ខ្លាំង ព្រោះបើត្រឡប់ខ្លាំង នឹងបែកពងក្រួច។ តុបតែងបានតាមតម្រូវចិត្ដ ៕
ប្រែសម្រួល ៖ សារ៉ាត
ប្រភព៖ CamW3KH
អត្ថបទដែលទាក់ទង
លេចធ្លាយដំណឹងអំពីទំហំអេក្រង់ទូរសព្ទអំបូរ Galaxy S22
15/06/2021 15:20
ហេតុអ្វី អ្នកគួរបញ្ចូលជីអង្កាមក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក?
17/04/2021 10:36
ជនជាតិចិនយកលុយតាមខ្លួនជិត ១លានដុល្លារ ម្នាក់ទៀតត្រូវបានឃាត់ខ្លួន
30/05/2019 11:11
កម្ពុជាប្រុងប្រយ័ត្នខ្ពស់ ករណីរាត្បាតជំងឺប៉េសជ្រូកអាហ្វ្រិកថ្មីៗទៀត នៅវៀតណាម
30/05/2019 09:30
ការប្រយុទ្ធរវាងកំពូល Titans និង Godzilla បានមកដល់រោងភាពយន្តក្នុងរឿង “Godzilla: King of the Monsters”
28/05/2019 14:36
អត្ថបទផ្សេងទៀត
ហេតុផល ៧ យ៉ាងដែលអ្នកគួរដោះលែង មនុស្សដែលខ្លួនស្រលាញ់ខ្លាំងបំផុត ចេញពីបេះដូង
22/03/2019 15:34
ហេតុអ្វី ខ្ញុំមិនប្រសើរដូចគេ? វគ្គ១
27/02/2019 12:05
វីធីរក្សាជីវិតគូឲ្យបានយួរអង្វែង
20/02/2019 14:36
មិននឹកស្មានថា ស្លឹកត្របែកក៏អាចព្យាបាលរោគស្រ្ដីប្រភេទនេះបានដែរ!
09/02/2019 09:08
វិធីទាក់ចិត្ដបុរសឱ្យលង់ស្នេហ៍នឹងអ្នក ដែលអ្នកមិនធ្លាប់ដឹង
30/01/2019 15:08