កាលពីពេលថ្មីៗនេះ មានវីដេអូមួយត្រូវបានគេបង្ហោះលើគេហទំព័រមួយនៅវៀតណាមដែលវីដេអូនិយាយអំពី ចោរពីរនាក់បានចូលលួចរបស់របរនៅផ្ទះប្រជាពលរដ្ឋមួយ បើទៅជាដឹងថាមានកាមេរ៉ាសុវត្ថិភាព និងបានចាប់ជាប់មុខមាត់រូបរាងរបស់ពួកវាទៅហើយក្តី។

នៅក្នុងរូបភាពនៃវីដេអូខាងក្រោមនេះ គឺចោរពីរនាក់បានធ្វើសកម្មភាពលួចរបស់របរនៅផ្ទះប្រពលរដ្ឋមួយ ដែលក្នុងនោះពេលដើរមកដល់មុខផ្ទះដែលត្រូវចូលលួច ចោរម្នាក់ដែលដើរពីក្រោយ បានមើលឃើញកាមេរ៉ាសុវត្ថិភាពដែលម្ចាស់ផ្ទះបំពាក់នៅមុខផ្ទះ ក៏បានឈប់ចង្អុរប្រាប់ទៅគ្នាវាម្នាក់ទៀតឲ្យដឹង។ ប៉ុន្តែចោរម្នាក់ទៀតនោះមិនបានចាប់អារម្មណ៍ទេ ក៏ប្រាប់ទៅគ្នាវាបន្តសកម្មភាពដដែល។

/

រយះពេល ២០នាទីដែលចូលទៅក្នុងផ្ទះ ពួកវាបានធ្វើសកម្មភាពរុករើរបស់របរពេញបន្ទប់ទទួលភ្ញៀវ ហើយផឹកស្រាថែមទៀតផង។ បន្ទាប់មកពួកវា ក៏បានលួចយករបស់របរចេញមកក្រៅវិញគេចខ្លួនដោយសុវត្ថិភាព៕

សូមទស្សនាវីដេអូដូចខាងក្រោម ៖

ដោយ៖ សិលាវីដេអូ៖ youtube